ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៣០កញ្ចប់

កំពត៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្ត ណែនាំនីតិវិធី ដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ចុះបង្ក្រាបបានមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ នៅម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះសេង សៀងលេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ កន្លែងឃាត់ខ្លួនខាងលើ។ វត្ថុតាងដែលកម្លាំង សមត្ថកិច្ចរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣០កញ្ចប់តូច និងទូរស័ព្ទដៃម៉ាកណូគាអិនចុចពិល ២គ្រឿង។

មន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យ ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន ខណៈកំពុងដេកលើអង្រឹង នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ រងចាំបក្ខពួកមកទទួលថ្នាំញៀន យកទៅលក់បន្ត ឬក៏ទិញយកទៅប្រើប្រាស់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនាំខ្លួនមកសាកសួរនៅឯ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ៣០កញ្ចប់