លោក ស៊ុន ចាន់ថុល ថា ការជ្រើសរើស​មន្ត្រី​នឹងមាន​តម្លាភាព ពី​ពេលនេះ​តទៅ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម បាន និង​កំពុង​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធគ្រប់គ្រង​ជាច្រើន ក្នុងនោះ​មាន ការបង្កើត​នាយកដ្ឋាន​ទាក់ទង​អ្នកវិនិយោគ នាយកដ្ឋាន​​បណ្តុះបណ្តាល​សិក្សា​ស្រាវជ្រាវ និង​ប្រ​មូល​ព័ត៌មាន​​​វិនិយោគថ្មី​ទៀតផង​ដែរ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក។ ជាងនេះទៀត ចំពោះ​ការប្រឡង​ជ្រើសរើស​​មន្ត្រី​ក្របខណ្ឌ​​ក្រសួងពាណិជ្ជកម្ម លោក​អះអាងថា ការប្រឡង​ជ្រើសរើស​មន្ត្រី​នឹង​​មិន​មាន​ការ​​ប្រព្រឹត្ត​អំពើពុករលួយ ឬ​ទិញដូរ​តំណែង​បានជា​​ដាច់ខាត ចាប់ពីពេលនេះ​​តទៅ។

សូម​ស្តាប់​សំឡេង​លោក ស៊ុន ចាន់ថុល៖

លោក​ថ្លែង​បែបនេះ ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន​ដែល​រៀបចំឡើង​ដោយ​សមាគមនិស្សិត សិស្ស​ខេត្តក្រចេះ នៅ​ថ្ងៃទី១៧ ធ្នូ​នេះ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)៕