សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត នឹងធ្វើការ បរិច្ចាកឈាម នៅថ្ងៃទី២៨-២៩ ធ្នូ នៅ PPIU

ភ្នំពេញ៖ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ និងដឹកនាំសមាជិក សមាជិកា នៅទូទាំងរាជធានី-ខេត្ត ដើម្បីរួមគ្នាជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម NBTC និងសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ PPIU រួមគ្នាប្ររព្ធពិធីបរិច្ចាកឈាម ក្រោមប្រធានបទ "អ្នកផ្តល់ឈាម គឺជាវីរជន" ។

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា ជីវិតរបស់មនុស្សយើងគឺរស់បាន ដោយសារឈាម ឈាមមានមានសារះសំខាន់ណាស់ សំរាប់មនុស្ស ការបរិច្ចាកឈាម គឺផ្តល់ជីវិត និងក្តីសង្ឃឹម ដល់អ្នកដទៃ ហើយសមាជិក សមាជិកា ក៏ដូចជាសប្បុរសជនដែលនាំគ្នាទៅបរិច្ចាកឈាម នៅថ្ងៃទី២៨ និង២៩ ខែធ្នូ ខាងមុខនេះ ពួកគាត់គឺសុទ្ធតែជា វីរជន។

លោក ម៉ឺង ពន្លក ក៏បានបញ្ជាក់ដែរថា ការប្រារព្ធពិធីបរិច្ចាកឈាមនេះ គឺធ្វើនៅឯបរិវេណសាកលវិទ្យាល័យ អន្តរជាតិ PPIU ទល់មុខវិទ្យាល័យបាក់ទូក ចាប់ផ្តើមពីម៉ោង ៧ព្រឹក ហើយក្នុងពិធីបរិច្ចាឈាមនេះ ក៏មានការ ចាប់ឆ្នោតផ្សងសំណាង ជូនដល់បងប្អូនដែលបានអញ្ជើញ ចូលរួមក្នុងកម្មវិធិមនុស្សធម៌នេះផងដែរ។
ជាមួយគ្នានោះ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ រូបនេះ ក៏បានធ្វើការអំពាវនាវដល់ សូមបងប្អូនទាំងអស់គ្នា អញ្ជើញជាកិត្តិយសចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ៕

សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត នឹងធ្វើការ បរិច្ចាកឈាម នៅថ្ងៃទី២៨-២៩ ធ្នូ នៅ PPIU

លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧

សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត នឹងធ្វើការ បរិច្ចាកឈាម នៅថ្ងៃទី២៨-២៩ ធ្នូ នៅ PPIU

សមាជិក សមាជិកា ក្រុម១៥៧ ទូទំាងរាជធានី-ខេត្ត នឹងធ្វើការ បរិច្ចាកឈាម នៅថ្ងៃទី២៨-២៩ ធ្នូ នៅ PPIU

លោក ទៀ សុខា ប្រធានក្រុម១៥៧ សាខាខេត្តព្រះសីហនុ និងភរិយា នឹងចួលរួមបរិច្ចាកឈាម