មនុស្ស ៦ នាក់ ចុះហត្ថលេខា​លើ​លិខិត គាំទ្រ​ឲ្យ​លោក​កឹម​សុខា ឡើង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​មនុស្ស​ចំនួន ៦ នាក់ ដែល​អះអាងថា ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​គាំទ្រ និង​សាទរ​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ឲ្យ​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក​សមរង្ស៊ី​។ ក្នុង​លិខិត​នោះ បាន​សាទរ​នឹង​លោក​កឹម​សុខា ដោយ​អះអាងថា បេក្ខភាព​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី​របស់លោក​កឹម​សុខា នឹងធ្វើ​ឲ្យ​ពួកគេ​មាន​ជំនឿ ទុកចិត្ត​ខ្លាំង នូវ​គំនិត​ដឹកនាំ​គណបក្ស ការដាក់ចេញ​ជា​ទិសដៅ​សកម្មភាព​ការងារ​យុទ្ធសាស្ត្រ ប្រសើរ​ជាង​លោក​សមរង្ស៊ី​។​

​ជុំវិញ​លិខិត​នោះ មិនមាន​អត្ថាធិប្បាយ​បែបណា​ពី​លោក​កឹម​សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅឡើយ​ទេ​៕​

មនុស្ស ៦ នាក់ ចុះហត្ថលេខា​លើ​លិខិត គាំទ្រ​ឲ្យ​លោក​កឹម​សុខា ឡើង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​