រដ្ឋាភិបាល​កម្ពុជា ទទួល​ជំនួយ​ជា​បរិក្ខារ​ពេទ្យ​ទំនើបៗ ពី​ប្រទេស​ចិន សម្រាប់​បម្រើ​ឲ្យ​មន្ទីរពេទ្យ​យោធា​ព្រះ​កេតុមាលា​

ភ្នំពេញ:   លោកស្រី ប៊ូ​ជៀង​គ័​រ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ជំនួយ​បរិក្ខារ​ពេទ្យ​តម្លៃ​ជាង​២​លាន​៥០​ម៉ឺន​ដុល្លារ​របស់​ក្រសួងការពារជាតិ​ចិន​ប្រគល់​ជួន​កម្ពុជា​សម្រាប់​ប្រើប្រាស់​ក្នុង​មន្ទី​ពេទ្យ​យោធា​ព្រះ​កេតុមាលា​កម្ពុជា​ពេលនេះ គឺជា​ការបន្ត​ពូន​ជ្រុំ​ធ្វើយ៉ាងណា ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ព​កម្ពុជា​-​ចិន កាន់តែ​រឹងមាំ​ថែមទៀត​ជាពិសេស​វិស័យ​សុខាភិបាល​កងទ័ព​។​

​ពិធី​ប្រគល់ និង​ទទួល​បរិក្ខារ​ពេទ្យ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​បាន​ធ្វើឡើង​នៅ​មន្ទីរ​ពេ​ទ្រ​ព្រះ​កេតុមាលា នា​ល្ងាច​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៥​។ បរិក្ខា​ពេទ្យ​ទំនើបៗ​តម្លៃ​ជាង​២​លាន​៥០​ម៉ឺន​ដុល្លារ ដែលជា​អំណោយ​របស់​ក្រសួង​ការពា​ជាតិចិន បានផ្តល់​ឲ្យ​មន្ទី​ពេទ្យ​ព្រះ​កេតុ​មា​កម្ពុជា ក្រោម​អ​ធិ​តី​ភាព​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោកស្រី​ពូ ជៀង​គ័​រ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី​សុវណ្ណ ប្រធាន​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​បាន​ឲ្យ​ដឹងថា សម្ភារៈ​បរិក្ខា​ពេទ្យ​នោះ​មានដូចជា​៖ មាន​ស៊ីន​ដាក់​ថ្នាំ​សណ្តំ​មួយគ្រឿង ម៉ាស៊ីន​ដក​ដ​ង្ហើ​ន​មួយគ្រឿង ម៉ាស៊ីន​ឆ្លុះ​ក្រពះ​ពោះ​វៀ​ម​មួយគ្រឿង ម៉ាស៊ីន​វះកាត់​សេ​ហ្យូ​ម​មួយគ្រឿង ម៉ាស៊ីន​វះកាត់​តម្រងនោម  ម៉ាស៊ីន​មីក្រូ​ស្តុ​ប​វះកាត់​មួយ សម្ភារៈ​វះកាត់​ឆ្អឹងខ្នង​ខួ​ក្បាល​មួយ​កំ​ប្លេ ម៉ាស៊ីន​ម៉ូនីទ័រ​វាស់​សម្ភា​ធ​ឈាម​បួន ម៉ា​ស៊ី​BSA​មួយ ម៉ាស៊ីន​MRI​មួយ និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។​

​លោក​បន្តថា ការផ្តល់​សម្ភារៈ​ពេទ្យ​ទំនើបៗ​របស់​ភាគី​ចិន​នេះ ពិតជា​បាន​ផ្តល់នូវ​ភាពងាយស្រួល​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​សម្រាប់​ការព្យាបាល​វិ​និ​យ​ឆ្ឆ័​យ​រោគ​ផ្សេងៗ​ជួន​ប្រជាពលរដ្ឋ​កម្ពុជា ខណៈដែល​កន្លងមក​ម​ន្ទីរ​ពេទ្យ​នេះ មានការ​ខ្វះខាត​សម្ភារៈ និង​គ្រូពេទ្យ​ជំនាញ​។​

​លោក​ឧបនាយក​ដ្ឋ​មន្ត្រី ទៀ បាញ់ បាន​មានប្រសាសន៍ថា ជំនួយឥតសំណង​រប​ស់​ក្រសួងការពារជាតិ​ចិន នាពេលនេះ​គឺជា​ការលើកកម្ពស់​វិស័យ​សុខា​ភិ បាល​យោធា​កម្ពុជា ឲ្យ​កាន់តែ​រីកចំរើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការជួយ​បរិក្ខា​ពេទ្យ​នេះ នឹងចូលរួម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​កងទ័ព​កម្ពុជា​កាលៈ​ទេសៈ​។​

​លោក​ឧបនាយក​ដ្ឋ​មន្ត្រី​ទា​បាញ់​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​បរិក្ខា​ទំនើបៗ​នេះ គ្រូពេទ្យ​ទាំងអស់​ត្រូវខិតខំ​ថែរក្សា​ឲ្យ​បានល្អ​នឹង​ខិតខំ​ព្យា​ល បាលជ​ម្ងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការយកចិត្តទុកដាក់​មាន​ក្រម សិ​ល​ធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​៕​