លោក សុខ អាន ជាប់​ជា​ប្រធាន​សមាសភាព​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​

ភ្នំពេញ: ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ដើម្បី​ផ្ដល់ឱកាស​ដ៏​ល្អ​ប្រសើរឡើង​នោះ បាន​ជំរុញ​ឲ្យ​សមាជិក​ទាំងអស់ បាន​ជួបពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជា​លើកដំបូង អំពី​ការរៀបចំ​ធ្វើយ៉ាងណា ដើម្បីឱ្យ​សមាគម​នេះ បាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​ពិធី​ប្រកាស​សមាសភាព​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ និង​ពិធី​ពិសា​បាយ​សាមគ្គី នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បានស្នើ​ឲ្យ​សមាសភាព​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ទាំងអស់ រួមគ្នា​ជំរុញ​ដំណើរការ​ការងារ​រប​ស់​សមាគម​នេះ​ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រឹតចំណង​មិត្តភាព​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​លើ​គ្រប់​វិស័យ រួមមាន វិស័យ​ជាស​សរ​ស្ដ​ម​បី​គឺ​៖ ទី​១ សន្តិសុខ​-​នយោបាយ ទី​២ សេដ្ឋកិច្ច និង​ទី​៣ សង្គម​-​វប្បធម៌​។ ជា​ឧទាហរណ៍ សមាគម​អាច​ដើរតួនាទី​យ៉ាងសកម្ម ក្នុងការ​ខិតខំ​ជួយ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ធុរកិច្ច​នៅ​រាជាណាចក្រ​ថៃ ឱ្យបាន​យល់​ជ្រួតជ្រាប​អំពី​កាលានុវត្តភាព និង​សក្តានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ព្រមទាំង​លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន​លើ​ការវិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។​

​លោក​សុខ អាន បាន​បន្តថា ជាការ​ពិតណាស់ ការគាំទ្រ​ជំរុញ​លើកទឹកចិត្ត និង​ការបង្ក​លក្ខណៈ​ងាយស្រួល​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ នឹង​នាំមក​នូវ​ភាព​រីកចម្រើន និង​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​សមាគម​។ ជាក់ស្ដែង នា​ចុង​សប្តាហ៍​នេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នឹង​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា​នៅ​ទីក្រុង​បាងកក ដើម្បី​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ដែល​ព្រឹត្តិការណ៍​នេះ​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត របស់​រដ្ឋាភិបាល​ទាំងពីរ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ ជាពិសេស​កិច្ចប្រជុំ​កម្រិត​កំពូល​នេះ នឹង​ផ្តល់​លក្ខណៈ​អំណោយផល​កាន់តែខ្លាំង​ឡើង​ថែមទៀត ដល់​ការធ្វើ​វិនិយោគ និង​ធុរកិច្ច​របស់​ក្រុមហ៊ុន និង​សហគ្រាស​កម្ពុជា​-​ថៃ ក៏ដូចជា ផ្ដល់​ភាពងាយស្រួល​ដល់​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​ពាណិជ្ជកម្ម​ជាទូទៅ​រវាង​ប្រជាជន​កម្ពុជា​-​ថៃ​ផងដែរ ពីព្រោះថា ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​ធាតុ​ពីរ​ដែល​មិនអាច​កាត់ផ្តាច់​ចេញពី​គ្នា​បានឡើយ​។​

​លោក​បាន​បន្ថែមថា "​ឆ្លៀត​ក្នុងឱកាស​នេះដែរ ក្នុងនាម​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ពិធី​ពិសា​បាយ​សាមគ្គី​នាពេលនេះ ដោយ​ផ្ដល់ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​សមាជិក​ទាំងអស់​បាន​ជួបពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជា​លើកដំបូង​អំពី​ការរៀបចំ​ធ្វើយ៉ាងណា ដើម្បីឱ្យ​សមាគម​យើង​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ ខ្ញុំ​យល់ថា សមាគម​គួររៀបចំ​លក្ខន្តិកៈ បទញ្ជា​ផ្ទៃក្នុង និង​ស្នាក់ការ​របស់ខ្លួន​ឱ្យបាន​ឆាប់ ព្រមទាំង​ធ្វើការ​ចូលរួម​វិភាគទាន​ជា​ថវិកា និង​សម្ភារៈ សម្រាប់​ដំណើរការ​ទូទៅ​របស់ អគ្គលេខាធិការដ្ឋាន​ស​មា​គម ប្រកបដោយ​និរន្តរភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​"៕

លោក សុខ អាន ជាប់​ជា​ប្រធាន​សមាសភាព​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ​