រថយន្ត​សែស្រឡាយ​អ្នកមានអំណាច​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ចូល​ក្រុង​បាន​លុង​ដោយ​គ្មាន​សម​ត្ត​ពាក់ព័ន្ធ​មួយណា​ហ៊ាន​បង្ក្រាប​ទេ​

​ខេត្ត​រតនគីរី​៖ រថយន្ត​ធុន​ត្រា​មួយគ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ ដឹក​ចូល​ក្រុង​បាន​លុង​ទាំង​ព្រឹក តែ​ពុំមាន​ស​ត្ថ​កិច្ច​ណា​រាប់ទាំង​ជំនាញ​រដ្ឋបាល​ព្រៃ ហ៊ាន​បង្ក្រាប​នោះទេ បណ្តោយអោយ​ធ្វើចរាចរ​ណ៍​តាមផ្លូវ​សាធារណៈ​យ៉ាង​រលូន​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។ រថយន្ត​ម៉ាក​ធុន​ត្រា​មួយគ្រឿង​នោះ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ​ផ្ទុក​ឈើ​ប្រណីត​ពេញ​ដឹក​ចូលមកក្នុង​ក្រុង​បាន​លុង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ចេញពី​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ឆ្ពោះ​មក​ខេត្តរតនគិរី ដោយ​ឆ្លងកាត់​បា​រ៉ា​ស់​កងកម្លាំង​ចម្រុះ​ឆែកឆេរ​អាវុធជាតិផ្ទុះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ត្រង់ចំណុច​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ និង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​លំផាត់​ដែល​ទទួលខុសត្រូវ​ដោយ​លោក ហុង វណ្ណ​រាន នាយផ្នែក​កាន់​ចំនួន​៣​ស្រុក មានកូន​មុំ ស្រុក​លំផាត់ និង​ក្រុង​បាន​លុង​។​

​តាម​ការសង្កេត​ជាក់ស្តែង​គេ​ពុំមាន​ឃើញ​កម្លាំងចម្រុះ ឬ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់ ឃាត់ រថយន្ត​ដឹកឈើ ល្មើស​នោះឡើយ គឺ​បណ្តោយអោយ​ធ្វើចរាចរ​ណ៍​ដោយ​សេរី ។ ដោយឡែក​ចំ​ព្រោះ​ការដឹកឈើ​ប្រណីត សព្វថ្ងៃ​ឈ្មួញ​ឈើ​ប្រើ​សុទ្ធ​តែមាន​រថយន្ត​ស៊េរី​ទំនើបៗ ហើយ​ជួនកាល​មាន​រថយន្ត​អ្នកកាង​ចេញមក​បិទ​ពីមុខ​បិទ​ពីក្រោយ មិនអោយ​ក្រុម​អ្នកសារព័ត៌មាន​ប្រមាញ់​ថត​យក​រូបភាព​បាន​នោះទេ ហើយ​សមត្ថកិច្ច​ដែលមាន​ភារកិច្ច​បង្ក្រាប​ទោះជា​ឡាន​ឈើ​បើក​កាត់មុខ​ក៏​គ្មាន​វិធានការ​បង្ក្រាប​ដែរ ដែល​ស្ថានភាព​នេះ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​ឈានទៅ​ទ្រង់ទ្រាយ​ជួញដូរ​បែប​អនាធិបតេយ្យ​ដែល​នឹង​នាំ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិច​ប​ន្ទួ​ច​នោះ​រលាយ​សាបសូន្យ​។

​ពលរដ្ឋ​មានការ​សោកស្តាយ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​ឆែកឆេរ​នៅតាម​ដងផ្លូវ​នោះ​ថា មិនដែល​ឃើញ​ឃាត់​ទេ​រថយន្ត​ដែល​ដឹកឈើ​ល្មើសច្បាប់​នោះទេ គឺ​ឃាត់​តែ​រថយន្ត​តាក់ស៊ី រថយន្ត ក្រុង និង​រថយន្ត​ប្រភេទ​ទេសចរណ៍​តែប៉ុណ្ណោះ​ដែលជា​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ គេ​កត់សម្គាល់​ឃើញថា អ្នក​ដែល​រកស៊ី​ឈើ សព្វថ្ងៃនេះ​ភាគច្រើន​ជា​សម​ត្ត​កិច្ច និង​អ្នកមានអំណាច​អាងខ្នង​អ្នកធំ​នៅ​ពីក្រោយ​។ ជាក់ស្តែង​កន្លងមក​ស​ម​ត្ត​កិច្ច បង្ក្រាប​បានតែ​រថយន្ត​ខូច រថយន្ត​ក្រឡាប់ រថយន្ត​បែក​កង់ និង​រថយន្ត​លោតឆ័ត្រ​មិនបាន​បង់លុយ គឺ​ធ្វើការ​បង្ក្រាប​កាច់​បំបាក់​ឲ្យ​រាងចាល​។ និង​ម្យ៉ាងវិញទៀត​យូរៗ ត្រូវ​បង្ក្រាប​បង្អួត​យក​ស្នាដៃ​ជូន​ថ្នាក់លើ​គយគន់​តាម​ទំព័រ​កាសែត ទូរ​ទស្ស​លើ​ន៍ និង​វ៉េបសាយ​យ៉ាង​អំនួត​៕ លី វណ្ណ​:

KA-17-12-2015-22 KA-17-12-2015-23