បទចម្រៀងរបស់ CL ទទួលចំណាត់ ថ្នាក់លេខ១ លើតារាង Spotify chart របស់អាមេរិក

 កូរ៉េ ៖ ជាថ្មីម្តងទៀត តារាចម្រៀង ដ៏ល្បីល្បាញ មេក្រុម2Ne1 កញ្ញាស្ថិតនៅចំណាត់ថ្នាក់ លេខមួយ លើតារាង Spotify chart របស់អាមេរិកតាមរយៈបទចម្រៀងអង់គ្លេស"Hello Bitches" ដែលកំពុង ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ។

តារាចម្រៀងវ័យ២៤ឆ្នាំនាង CL បានថតរូបភាពតារាង Spotify's 'U.S. Viral 50' បង្ហោះក្នុងបណ្តញ ទំនាក់ទំនងរបស់នាង ដោយសរសេរថា "#1 at @Spotify US VIRAL 50 Thank youuu!" ក្នុង ន័យសប្បាយចិត្តនិងជោគជ័យនេះ ។

តារាចម្រៀងCL ដែលកំពុងសហការជាមួយតារាចម្រៀងអាមេរិកល្បីៗជាច្រើននាក់នោះ កំពុងទទួល បានការគាំទ្រកាន់តែច្រើនពីប្រិយមិត្តនៅប៉ែកអឺរ៉ុបដោយសារទេពកោសល្យរបស់នាងហើយ "Hello Bitches" នេះអាចចាត់ទុកថា ជាជោគជ័យថ្មីមួយទៀតរបស់ CL នៅសហរដ្ឋអាមេរិក៕