អង្គការចំនួន៤ នៅខេត្តមណ្ឌលគិរី រៀបចំពិធី ស្តីពីប្រធានបទ "សត្វព្រៃមណ្ឌលគិរី និងយើងទាំងអស់គ្នា"

មណ្ឌលគិរី៖ ទិវាសត្វដំរី ពិភពលោកថ្ងៃ១២ សីហា អង្គការចំនួន៤ នៅខេត្តមណ្ឌលគិរី បានរៀបចំឡើង ក្រោមប្រធានបទ (សត្វព្រៃមណ្ឌលគិរី នឹងយើងទាំងអស់គ្នា) កាលពីរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៥ នៅរង្វង់មូលគោព្រៃ ក្នុងក្រុងសែនម នោរម្យ។

តំណាងអង្គការសត្វដំរីខេត្តមណ្ឌលគិរីបានឲ្យដឹងថា ហេតុដែលនាំឲ្យ មានការរៀបចំនូវទិវានេះឡើង ដោយមានការឧបត្ថម្ភថវិកាដោយ កម្មវិធីគាំទ្រព្រៃឈើ និងជីវៈចម្រុះនៃទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ដែលហៅកាត់ថាUSAID តាមរយះអង្គការ Winrock កម្ពុជា នឹងរៀបចំដោយអង្គការWWF កម្ពុជា និងសហការ នឹងជួយជ្រុំជ្រែងពីសាលាខេត្តមណ្ឌលគិរី ក្នុងគោលបណង បង្កើតការយល់ដឹងដល់ ប្រជាជនក្នុងតំបន់ អំពីសារៈសំខាន់របស់សត្វដំរី នឹងសត្វព្រៃដទៃទៀត។ ក្នុងប្រពន្ធអេកូឡូស៊ី នឹងកត្តាគំរាមកំហែង ដើម្បីលើកកំពស់ការអភិរក្សសត្វដំរី ព្រៃឈើ តាមរយៈការស្វែងរក ការជួយជ្រោមជ្រែងពីសំណាក់ប្រជាជនក្នុងតំបន់ សាធារណៈជន សិស្សានុសិស្ស រាជរដ្ឋាភិបាល អង្គការជាតិ អន្តរជាតិ នឹងវស័យឯកជននានា ដើម្បីលើកទឹកចិត្តដល់សារណៈជន ឲ្យបង្កើនការស្រលាញ់សត្វដំរី ព្រៃឈើ និងធនធានធម្មជាតិ ហើយកម្មវិធីនេះធ្វើឡើងដោយមានអង្គការចំនួន៤ចូលរួម ដូចជាជា WWF, WCS ,ELIE,នឹងរដ្ឋបាលព្រៃឈើ ហើយទិវាសត្វដំរី ពិភពលោកនេះធ្វើឡើងលើកទី១នៅប្រទេសកម្ពុជា ។

យោងតារបាយការណ៍ របស់អង្គការសត្វដំរីក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា វត្តមានសត្វដំរីព្រៃ ខាងមន្ត្រីជំនាញរកសំណាកចំនួន269ក្បាល ក្នុងនោះ ព្រៃការពារមណ្ឌលគិរី នឹងដែនជំរកសត្វព្រៃភ្នំព្រេច មានចំនួន១៥៣ក្បាល នឹងតំបន់អភិរក្សជីវៈចម្រុះសីមា WCS មានចំនួន១១៦ក្បាល រកឃើញនៅឆ្នាំ២០០៦ នឹងឆ្នាំ២០០៩។

ក្នុងពិធីនោះដែរ លោក មូល ផាត ប្រធានកម្មវិធីតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជារបស់អង្គការWWF កម្ពុជាបាន អំពាវនាវដល់អាជ្ញាធ័រពាក់ពន្ធ ជួយគាំទ្រ ជួយទប់ស្កាត់ការជួញដូសត្វព្រៃ នឹងការកាប់ទន្រ្ទានព្រៃឈើ ដែលជំរកសត្វព្រៃ នឹងជីវៈចម្រុះក្នុងព្រៃ៕

អង្គការចំនួន៤ នៅខេត្តមណ្ឌលគិរី  រៀបចំពិធី ស្តីពីប្រធានបទ "សត្វព្រៃមណ្ឌលគិរី និងយើងទាំងអស់គ្នា"

អង្គការចំនួន៤ នៅខេត្តមណ្ឌលគិរី  រៀបចំពិធី ស្តីពីប្រធានបទ "សត្វព្រៃមណ្ឌលគិរី និងយើងទាំងអស់គ្នា"

អង្គការចំនួន៤ នៅខេត្តមណ្ឌលគិរី  រៀបចំពិធី ស្តីពីប្រធានបទ "សត្វព្រៃមណ្ឌលគិរី និងយើងទាំងអស់គ្នា"