សហភាព​អាហ្វ្រិក​ប្តេជ្ញា​មិន​ឲ្យកើត​​មាន​ប្រល័យពូជសាសន៍​សា​ជាថ្មី​ក្នុងទឹកដី​អាហ្វ្រិក

ស្ថានភាព​វឹកវ និង​អំពើហិង្សា​សម្លាប់​មនុស្ស​នៅ​ប្រទេស​ប៊ូរុនឌី​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ។ នៅ​ថ្ងៃ​ពុធ លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន​បាន​ព្រមាន​ពី​សង្រ្គាម​ស៊ីវិល​ដែល​នឹង​អាច​កើតមាន​នៅក្នុង​ប្រទេស​ប៊ូរុនឌី។ នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ធ្នូ ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​សហភាព​អាហ្វ្រិក បាន​ប្រកាស​ច្បាស់ៗ​ថា គេ​នឹង​មិនអនុញ្ញាត​ឲ្យ​អំពើ​ប្រល័យ​ពូជសាសន៍ កើត​មាន​ជា​សាថ្មី នៅ​លើ​ទឹកដី​អាហ្វ្រិក។