ភាពអនាធិបតេយ្យ នៃ​ការបំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​ក្រាំង​ស្គារ សមត្ថកិច្ច​ជំនាញ និង​អាជ្ញា ធរ​មូលដ្ឋាន អសកម្ម​មិន​ខ្វាយខ្វល់​ទប់ស្កាត់​

​ខេត្តកំពង់ឆ្នាំង​៖ ការកាប់បំផ្លាញ​ព្រៃឈើ​តូច និង​ធំ អង្កន់​ធ្វើជា​អុស​លក់ យ៉ាង​អនាធិបតេយ្យ​នៅក្នុង​តំបន់​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​កើតជា​រៀងរាល់ថ្ងៃ​រាប់រយ​គោយន្ត និង​រថយន្ត ត្រូវបាន​គេ​រិះគន់ថា​ជា​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បិទ ភ្នែក និង​បើកដៃ​អោយ ដែល​ករណីនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ជួយ​ចាត់​វិធានការណ៍​ទប់ស្កាត់​ដោយ ប្រសិទ្ធភាព​ផង​។​ ​ ​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ​បានអោយដឹងថា​៖ ក្នុង​១​ថ្ងៃៗ​មាន​គោយន្ត​ ​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ និង​ដឹកអុស​ឆ្លងកាត់​តំន​ប់​ក្តុល​រាប់រយ​គោយន្ត​យ៉ាង​អ​នា​ធិ​ប​ ​តេ​យ្យ គ្មាន​ការទប់ស្កាត់​ពី​អ្នកណា​ឡើយ គឺ​អ្នក​ដឹកជញ្ជូន​ឈើ និង​អុស​តាម​គោយន្ត ឬ​រថយន្ត​ ​ត្រូវ​បង់លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជាការ​ស្រេច គឺ​គ្មាន​អ្នកណា​ចាប់​ឃាត់​ឡើយ​។​ ​ ​

​ប្រភពពី​អ្នកដឹកឈើ និង​អុស​ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ​បានអោយដឹងថា​៖ ពួកគាត់​ត្រូវ​ចំណា​ ​យ​ប្រាក់​ពី​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល បង់​អោយ​សមត្ថកិច្ច​គ្រ​ប់​ជាន់ថ្នាក់ ទើប​ឆ្លងកាត់​ចេញពី​ឃុំ​ ​ក្រាំង​ស្គារ​រួច ហើយ​ដែល​បញ្ហា​នេះ​បាន​កើតមាន​ទៅជា​ទម្លាប់​ជា​យូរ​ឆ្នាំ​មកហើយ​។ ដោយ​ឡែ​ ​កនៅ​ក្នុងនោះ​ក៏មាន​មេ​ឈ្មួញ​ប្រមូល​ទិញ​លក់​អុស​ដ៏​សកម្ម​ម្នាក់​ប្រចាំ​ឃុំ​ក្រាំង​ស្គារ ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​នៅ​ពីក្រោយ​ផងដែរ​។​ ​ ​

ទាក់ទង​នឹង​ករណី​ខាងលើនេះ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស និង​មន្ត្រី​រដ្ឋ​បាន​ព្រៃឈើ​ ​សង្កាត់​ក្រាំង​ស្គារ បានអោយដឹងថា​៖ កូនឈើ និង​អុស​ទាំងនេះ​ភាគច្រើន​បាន​ដឹក​មកពី​ដី​ចិន​ក្នុង​ខេត្តពោធិសាត់ និង​មួយចំនួនទៀត​ប្រជាពលរដ្ឋ​បាន​កាប់​ពី​តាម​ក្បាល​ស្រែ ក្បាល​ចំការ​របស់​ពួកគាត់​យកមក​ដុត និង​លក់ដូរ​ចិញ្ចឹម​ឆ្នាំង សមត្ថកិច្ច​ពិបាក​នឹង​ទប់ស្កាត់​ណាស់​។ យើង​កត់សំគាល់ថា​នៅពេលណា​អ្នកកាសែត​សួរនាំ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តែងតែ​ឆ្លើយ​បែបនេះ រហូត​ជា​រៀងរាល់ខែ​និង​រាល់​ឆ្នាំ មិនដឹងថា​ពេលណា ឬ​ឆ្នាំ​ណា​ប្រជាពលរដ្ឋ​កាប់​ឈើ នៅ​ក្បាល​ស្រែ​ឬ​ក្បាល​ចំការ​គាត់​អស់​នោះទេ ជាង​២០​ឆ្នាំ​មកនេះ​ឆ្លើយ​បែបនេះ​រហូត​។​ ​ ​

ដោយឡែក​លោក​អភិបាលស្រុក​ទឹកផុស​កាលពី​ចុង​សប្តាហ៍​មុននេះ លោក​បាន​និយាយ អោយ​ក្រុមអ្នកកាសែត​ដឹងថា​៖ លោក​នឹង​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ទប់ស្កាត់​មិនអោយ កើត មានការ​កាប់ និង​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​ឃុំ​ក្រាំង​ស្គារ​ទៀតឡើយ ចំណែក​មេ ឈ្មួញ​ដឹកអុស​នោះ ក៏​ត្រូវតែ​ទប់ស្កាត់​ដែរ ប៉ុន្តែ​ការសន្យា​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​ ​ ​

​ខាងលើនេះ​ប្រជាពលរដ្ឋ​ស្នើសុំ​លោក​អភិ​បាន​ខេត្ត និង​ជា​គណៈបញ្ជាការ​ឯកភាព​ ​រដ្ឋបាលខេត្ត​ជួយ​ប្រើ​កណ្តាប់ដៃ​សមត្ថកិច្ច​ចុះ​រុះ​ខេត្ត ទប់ស្កាត់​ដោយ​ប្រសិទ្ធភាព​ផង ដើម្បី​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំន​ប់​ខាងលើនេះ​៕ រិ​ទ្ធិ ជ័យ

KA-17-12-2015-24 KA-17-12-2015-25 KA-17-12-2015-26 KA-17-12-2015-27 KA-17-12-2015-28 KA-17-12-2015-29 KA-17-12-2015-30​ ​ ​ ​ ​ ​