ឡាន​បុក​គោយន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​២​នាក់​ជិះ​នៅលើ​គោយន្ត​ក្នុងចំណោម​៤​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​ក្នុង ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយមាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​ហ្ស៊ុ​យ​ស៊ុយ មួយគ្រឿង​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ម៉ុង​តាវ​ល្លិ ស្ថិតក្នុង​ភូមិ​ពពេល ឃុំ​ខុន​រ៉ង់ ស្រុក​បរិបូណ៌​។​ ​ ​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បរិបូណ៌​បាន​និយាយ​យ​អោយដឹងថា​៖ មុនពេល​កើតហេតុ មាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង​បើកបរ​ដោយ ឈ្មោះ ហែម ភារ​ម្យ អាយុ​៤២​ឆ្នាំ ភេទ​ប្រុស ធ្វើដំណើរ​លើ ផ្លូវជាតិ​លេខ​៥​ទៅ​ច្រូតស្រូវ​នៅ​ឃុំ​មេលំ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​ហ្ស៊ុ​យ​ស៊ុយ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ង​.0943 ភព​២ បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​បុក​គោយន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​គោយន្ត​ច្រឡោត​ទៅមុខ​ជាង​៥០​ម៉ែត្រ បុក​រោង​លក់​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ​តាម​ចិញ្ចើម​ផ្លូវជាតិ ហើយ​ក្បាល​គោយន្ត​បាន​បោក​ក្រឡាប់​ប៉ះ​ជើង​ទៅមុខ​លែងរួច​។​

​នៅក្នុង​ហេតុការណ៍​នេះ​បណ្តាលអោយ​អ្នកជិះ​នៅលើ​គោយន្ត​២​នាក់​ក្នុងចំណោម​៤​នាក់​រងរបួស គឺ​១.​ឈ្មោះ ជន ជី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រងរបួស​ធ្ងន់ និង​២.​ឈ្មោះ រាសី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល ពួកគាត់​មាន​ទីលំនៅ​ភូមិ​តាប៉ាង ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ ដែល​ក្រោយពេល​កើតហេតុ​ជន​រង គ្រោះ​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​ស្រុក​បរិបូណ៌ ។​

​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ត​គេច​ពី​កន្លែងកើតហេតុ​មកដល់ ភូមិ​ស្រះកែវ ឃុំ​មេលុំ ទើប​ទុក​រថយន្ត​ចោល​ហើយ​ចុះ​រត់​គេចខ្លួនបាត់ ។ ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវបាន សមត្ថកិច្ច យកមក​រក្សាទុក​នៅក្នុង​អធិការនគរបាល​ស្រុក​បរិបូរ​ណ៌ កសាង​សំណុំរឿង​តាម​និតិ​វិធី ដើម្បី រង់ចាំ​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​២​តាមផ្លូវ​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​ ​

KA-17-12-2015-31 KA-17-12-2015-32 KA-17-12-2015-33 KA-17-12-2015-34