ម៉ូតូដឹកឈើបើកគេចសមត្ថកិច្ចជជុះតាមដងផ្លូវ បុកស្លាប់បុរសវ័យចំណាស់ម្នាក់ នៅខេត្តរតនគិរី

 ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ ចំណុចផ្លូវកែងតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសឹកឃុំតាអង ស្រុក កូនមុំខេត្តរតនគិរី។ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ ចរាចរណ៍រវាងម៉ូតូដឹកឈើខុសច្បាប់បើកគេចសមត្ថកិច្ចតាមដងផ្លូវបុក នឹងម៉ូតូ ជិះបញ្ច្រាស់។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ ម៉ូតូ២ គ្រឿងជិះបញ្ច្រាស់ទិសគ្នាគឺម៉ូតូកែដឹកឈើប្រណិតខុសច្បាប់ធ្វើចរាចរណ៍ពីលិច មកកើតបើកក្នុងល្បឿនលឿនគេចពីការតាមប្រម៉ាញ់សមត្ថកិច្ចតាមដងផ្លូវ បុក ម៉ូតូសងស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1D-69ជិះដោយបុរស ចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុច កើតហេតុបានវ៉ា រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ ខា គិ ភេទប្រុសអាយុ៧៥ឆ្នាំមាន ទីលំនៅភូមិស្រែអង្គ្រងស្រុកកូនមុំមានមុខរបរអតីតជាមេឃុំស្រែអង្គ្រងបានផ្លោង ធ្លាក់ទៅលើចិញ្ចើមផ្លូវ ហើយស្លាប់ភ្លាមៗ។ដោយឡែក អ្នកបើកបរដឹកឈើ ឈ្មោះម៉េង ហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងក្រុងបានលុង រងរបួសបាក់ចង្កេះ។
សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ម៉ូតូ ២គ្រឿង មករក្សាទុកនៅ ប៉ុស្តិ៍អូរចេង ហើយជនរងគ្រោះ បានដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ មកមន្ទីរពេទ្យបង្អែកខេត្ត៕

ម៉ូតូដឹកឈើបើកគេចសមត្ថកិច្ចជជុះតាមដងផ្លូវ បុកស្លាប់បុរសវ័យចំណាស់ម្នាក់ នៅខេត្តរតនគិរី ម៉ូតូដឹកឈើបើកគេចសមត្ថកិច្ចជជុះតាមដងផ្លូវ បុកស្លាប់បុរសវ័យចំណាស់ម្នាក់ នៅខេត្តរតនគិរី