សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ

រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ​ឃើញ​ថា​ មាន​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជា​ច្រើន​បាន​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ខ្លួន​ ដើម្បី​​​បង្អួត​ពី​ការ​វិវត្ត​ខាង​វិស័យ​បច្ចេកវិទ្យា​របស់​ខ្លួន​​រៀងៗ​ខ្លួន។ ​ចង់​ដឹង​ថា​មាន​បច្ចេកវិទ្យា​​ថ្មីៗ​អ្វី​ខ្លះ​ដែល​បាន​​លេច​រូបរាង​ឡើង​នា​ពេល​កន្លង​មក ​ទៅ​តាមដាន​ការ​រៀប​រាប់​ដូច​ខាង​ក្រោម៖​​​

 

 

-បច្ចេកវិទ្យា​អេក្រង់​កោង​ទាំង​សង​ខាង​របស់​ Samsung

 

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ
ក្រុមហ៊ុន​ Samsung បាន​ធ្វើ​ការ​បំពាក់​​បច្ចេកវិទ្យា​ថ្មី​ គឺ​អេក្រង់​កោង​ទាំង​សង​ខាង​នៃ​គែម​ទូរសព្ទ Galaxy S6 Edge ​ដែល​អាច​ធ្វើ​ការ​បង្ហាញ​ព័ត៌មាន​បាន​ ​ដូច​ជាលោត​​ភ្លើង​ Notification, ​បង្ហាញ​ឈ្មោះ​​មនុស្ស​ដែល​យើង​ធ្វើ​ការ​ទំនាក់​ទំនង,​​ បង្ហាញ​​ជា​នាឡិកា​ ​និង​បង្ហាញ​ Notification បាន​ទៀត​ផង។ ​គួរ​បញ្ជាក់​ថា​ Galaxy Note Edge គឺ​​ទូរសព្ទ​ដែល​មាន​​អេក្រង់​កោង​ដំបូង​គេ​របស់​ Samsung ប៉ុន្តែ​វា​មាន​រាង​កោង​តែ​ម្ខាង​ និង​អាច​បង្ហាញ​ព័ត៌មាន​តិច​តួច​ជាង​ Galaxy S6 Edge និង​ S6 Edge +។

 

-បច្ចេកវិទ្យា​ Force Touch របស់​ក្រុមហ៊ុន​ Huawei

 

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ
ក្រុមហ៊ុន​ Huawei​ បាន​ប្រកាស​ពី​វត្តមាន​របស់​ទូរសព្ទ​ Mate S ដែល​មាន​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា​ថ្មី​ Force Touch។ បច្ចេកវិទ្យា​នេះ​ដំណើរ​ដោយ​វា​វាស់​​ពី​​កម្លាំង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​លើ​អេក្រង់​ ដែល​អាច​បញ្ជា​​លើ​មុខងារ​ជា​ច្រើន​ដូច​ជា​ ពង្រីក​រូបភាព​ ឬ​​​បើក​កម្មវិធី​ជា​ដើម។

 

 

-បច្ចេកវិទ្យា​ 3D Touch របស់​ក្រុមហ៊ុន​ Apple

 

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ

 
បច្ចេកវិទ្យា​នេះ​ស្រដៀង​នឹង​ Force Touch របស់​ Huawei ដែរ ​ប៉ុន្តែ​ 3D Touch ​ដែល​បំពាក់​លើ​ iPhone 6s និង​ 6s Plus នេះ​​មាន​​លក្ខណៈ​ពិសេស​ជាង​ ដោយ​ត្រូវ​បាន​គេ​ហៅ​ថា​មុខងារ​ Peek និង​ Pop។ Peek និង​ Pop​ នេះ​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ Preview ​ព័ត៌មាន​​ផ្សេងៗ​បាន​លើ​ទូរសព្ទ​ដោយ​មិន​ចាំ​បាច់​បើក​​មើល​ដោយ​ផ្ទាល់​នោះ​ទេ។ ចំពោះ​ដំណើរ​ការ​របស់​បច្ចេកវិទ្យា​នេះ​ដូច​គ្នា​នឹង​ Force Touch ​ដែរ​ គឺ​វាស់​ពី​កម្លាំង​​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ចុច​លើ​អេក្រង់។

 

-ទូរសព្ទ​អេក្រង់​កម្រិត​ 4K របស់​ក្រុមហ៊ុន​ Sony

 

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ
នៅ​ក្នុង​​ឆ្នាំ​២០១៥​នេះ ​ក្រុមហ៊ុន​ Sony បាន​បង្ហាញ​ទូរសព្ទ​ដែល​មាន​អេក្រង់​កម្រិត​ 4K ដំបូង​គេ​ គឺ​ Sony Xperia 5 Premium។ អេក្រង់​​កម្រិត​ 4K នេះ​គឺ​​អាច​បង្ហាញ​រូបភាព​ដិត​ល្អ​ជាង​អេក្រង់​ Full HD ដល់​ទៅ​បួន​ដង​ឯ​ណោះ ពោល​គឺ​មាន​​​ដង់ស៊ីតេ​​​៨០៦​ភិចហ្សែល​ក្នុង​មួយ​អ៊ីញ។

 

 

-ទូរសព្ទ​​​​មាន​អេក្រង់​ពីរ​លើ​ផ្ទៃ​តែ​មួយ​របស់​​ក្រុមហ៊ុន​ LG

 

សរុប​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​​បាន​បង្ហាញ​ក្នុង​ឆ្នាំ​២០១៥​នេះ
កាល​ពី​​ដើម​ខែ​តុលា ​​ក្រុមហ៊ុន​ LG បាន​បង្ហាញ​ទូរសព្ទ​ LG V10 ​ដែល​មាន​បំពាក់​អេក្រង់​ដល់​ទៅ​ពីរ​នៅ​លើ​ផ្ទៃ​តែ​មួយ​ ពោល​អេក្រង់​ទី​ពីរ​គឺ​ស្ថិត​នៅ​លើ​ជិត​កាមេរ៉ា​ទូរសព្ទ​ផ្នែក​ខាង​មុខ។ អេក្រង់​ទី​ពីរ​នេះ​មាន​តួនាទី​សម្រាប់​បង្ហាញ​ជា​ Notification និង​ព័ត៌មាន​ផ្សេងៗ​ដែល​ចាំ​បាច់​ដល់​អ្នក​ប្រើ​ប្រាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​បច្ចេកវិទ្យា​ថ្មីៗ​ខាង​លើ​នេះ​ តើ​ប្រិយមិត្ត​គិត​ថា​បច្ចេកវិទ្យា​ណា​មួយ​ដែល​ចាំ​បាច់​ជាង​គេ​សម្រាប់​អ្នក?

 

ចុច​អាន៖ ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព​និង​រូបភាព​៖ បរទេស​​​