ពត៌មានពីការប្រកួតបាល់ទាត់ស្រ្តី

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​បាល់ទាត់​ស្ត្រី​នា​ថ្ងៃទី​១៧​ធ្នូ​ដែល​ធ្វើ​នៅ​សាលា ​បាល់ទាត់​ជាតិ​បាទី​នោះ​មាន ៤ ប្រកួត​គឺ​ពូ​ល​ A មាន ២ ប្រកួត និង ពូ​ល B មាន ២ ប្រកួត​ដែរ ។​

​    ​សម្រាប់ ២ ប្រកួត​ពូ​ល A ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តស្វាយរៀង​ប្រកួត​ឈ្នះ​ក្រុម​មន្តីរ​អប់រំ​យុវជន និង កីឡា​ខេត្ត​ត្បុ​ង​ឃ្មំ​១៣ ទល់ ០ ។​២​ប្រកួត​របស់​ក្រុម​មន្ទី​អប់រំ​យុវជន និង កីឡា​ខេត្តស្វាយរៀង​ឈ្នះ ១ ប្រកួត​ចាញ់ ១​ប្រកួត​បាន ៣ ពិន្ទុ ។ ចំពោះ ២ ប្រកួត​របស់​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ត្បុ​ង​ឃ្មំ​ចាញ់​ទាំង ២ ប្រកួត ។​

​    ​មួយ​ប្រកួត​ទៀត​របស់​ពូ​ល A ក្រុម​កងរាជអាវុធហត្ថ​ខេត្តកមពង់ធំ​ប្រកួត​ចាញ់​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង​០ ទល់ ១៩ ។​

​    ​២ ប្រកួត​របស់​ក្រុម​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចាញ់​ទាំង ២ ប្រកួត ។ ចំពោះ ២ ប្រកួត​របស់​ក្រុម​មន្ទីរ​អប់រំ​យុវជន និង កីឡា​ខេត្តបាត់ដំបង​វិញ​នោះ​ឈ្នះ​ទាំង ២ ប្រកួត​ស្ថិតនៅ​កំពូល​តារាង ។​

​     ​ចំពោះ​ការប្រកួត​សម្រាប់​ពូ​ល B វិញ​នោះ​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តកមពង់ឆ្នាំង ឈ្នះ​ក្រុម​សមាគម​ កីឡា​ខេត្តសៀមរាប​អង្គរ ៥ ទល់ ១ ។​

​    ​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​កំពង់​ឆ្នាំ ២ ប្រកួត​ឈ្នះ​ទាំង ២ ប្រកួត​បាន ៦ ពិន្ទុ ចំពោះ ២ ប្រកួ​តរបស់​ក្រុម​សមាគម​កីឡា​ខេត្តសៀមរាប​អង្គរ ២ ប្រកួត​ឈ្នះ ១ ប្រកួត​ចាញ់ ១ ប្រកួត​បាន ៣ ពិន្ទុ ។​

​    ​ពូ​ល B មួយ​ប្រកួត​ទៀត​ក្រុម​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកួត​ឈ្នះ​ក្រុម​ខេត្តកណ្ដាល ៣ ទល់ ០ ។​

​     ​២​ប្រកួត​របស់​ក្រុម​មន្តីរ​អប់រំ​យុវជន និង កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈ្នះ ១ ប្រកួត​ចាញ់ ១ ប្រកួត​បាន ៣ ពិន្ទុ​ ចំពោះ ២ ប្រកួត​របស់​ក្រុម​ខេត្តកណ្ដាល​ចាញ់​ទាំង ២ ប្រកួត​បិ​ន្ទុ ០ និង​ឈរ​នៅ​បាត​តារាង ។​