សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez


សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

Niall Horan សមាជិក​ក្រុម​ចម្រៀង​អង់គ្លេស One Direction ទើប​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​​សារភាព​​ថា​ខ្លួន​ចង់​រៀបការ​ជាមួយ​តារា​ចម្រៀង Selena Gomez។

 

សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

កាល​ពី​ថ្ងៃ​ទី ១៥ ខែ ធ្នូ​កន្លង​ទៅ​នេះ ក្រុម​ចម្រៀង​៤​សមាជិក One Direction បាន​​ចូល​លេង​ក្នុង​កម្មវិធី “The Late Late Show With James Corden”។ នៅ​ក្នុង​កម្មវិធី​នោះ​សមាជិក Niall Horan ត្រូវ​ពិធី​ករ James ឲ្យ​លេង​ល្បែង​មួយ​ដែល​មាន​ឈ្មោះ​ថា៖ “គេង​ រៀបការ ដើរ​លេង​ជាមួយ​អ្នកណា?” ដែល​​តារា​ចម្រៀង​អាយុ ២២ ឆ្នាំ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​តារា​ ៣ រួម​មាន Tina Fey, Selena Gomez និង Demi Lovato ដើម្បី​ជ្រើស​រើស​​ធ្វើ​សកម្មភាព​ខាង​លើ​ជាមួយ​គ្នា។

 

សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

តារា​កើត​ឆ្នាំ ១៩៩៣ បាន​ឆ្លើយ​ត្រង់​ៗ​ថា៖ “គេង​ជាមួយ Tina Fey រៀបការ​ជាមួយ Selena និង​​ជិះ​ទូក​លេង​ជាមួយ Demi”។

 

ការ​សារភាព​របស់​អតីត​បេក្ខជន​កម្មវិធី X Factor ត្រូវ​បាន​លើក​ឡើង ក្រោយ​ពេល​ម្ចាស់​បទ “Love You Like A Love Song” បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​រវាង​នាង​និង​តារា​ចម្រៀង​ប្រុស​នេះ​គ្មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​នោះ​ទេ។
ទន្ទឹម​នឹង​នេះ​ដែរ​ កាល​ពី​ថ្ងៃ​ទី ១១ កន្លង​ទៅ​នេះ អតីត​មិត្ត​ស្រី​របស់ Justin Bieber ក៏​បាន​មាន​វត្តមាន​ក្នុង​កម្មវិធី “Women of The Year” លើក​ទី ១០ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ Billboard ផង​ដែរ៕

 

សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

 

សមាជិក One Direction ​សារភាព​ថា​ចង់​រៀបការ​ជាមួយ Selena Gomez

 

ចុចអាន៖Selena និង Yoona អ្នក​ណា​ស្អាត​ជាង​ពេល​ពាក់​អាវ​ជាន់​គ្នា?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail