សម្តេចហ៊ុនសែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ថៃ

ភ្នំពេញ: ដូច​ការគ្រោងទុក នៅ​ម៉ោង ៨ ព្រឹក ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អ្នកជំនួញ​កម្ពុជា ចេញពី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។ សម្តេច​ហ៊ុនសែន និង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ក៏​នឹង​ធ្វើជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចំរុះ​កម្ពុជា​ថៃ លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ផងដែរ​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បង្ហាញថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម វិនិយោគ​ជាច្រើន នឹងត្រូវ​ចុះហត្ថលេខា​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ជាប់​ព្រំដែន​ទាំងពីរ​។ នៅ​ប្រទេស​ថៃ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏​នឹង​ជួបប្រជុំ​ជាមួយ​ធុរកិច្ច​ថៃ​ផងដែរ​៕​

សម្តេចហ៊ុនសែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ថៃ