ជិះម៉ូតូ បុកគូទរថយន្តកាមរី សន្លប់ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់

កណ្តាល៖ យុវជនម្នាក់ ជិះម៉ូតូបុកគូទរថយន្តកាមរី ដួលលើទ្រូងផ្លូវ ត្រូវរថយន្តកុងតឺន័រ បើកមកជ្រុលទៅបុក និងកិនបណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង២០និង៣៥នាទីថ្ងៃទី១៧ឆ្នាំ២០១៥នៅចំណុចមុខ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល ។

មន្រ្តីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2J 0537 បើកបរដោយឈ្មោៈ ថុង លៀងឃាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ លក់សាំងបាន បើកពីកើតទៅលិច លុះដល់ចំណុចខាងលើ បានបត់រថយន្ត ឆ្លងថ្នល់មកត្បូង ចូលស្ថានីយប្រេងTela ស្របពេលនោះ ក៍មានម៉ូតូ មួយគ្រឿង ម៉ាក Yamaha Jupiter ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោៈ ឈុន ម៉េងឈាង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិតាំងក្រទួត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកពីលិចទៅកើត បុកចំពីក្រោយគូទរថយន្ត ផ្នែកខាងស្ដាំ បណ្ដាលអោយដួល ទៅលើទ្រូងថ្នល់។ ស្របពេលនោះ ក៍មានរថយន្តធំ មួយគ្រឿង មិនស្គាល់ម៉ាក បើកបរពីលិចទៅកើត បានកិនអូស ចម្ងាយ ប្រហែល ២០ម៉ែត្រ បណ្ដាលអោយអ្នកបើកម៉ូតូ ស្លាប់នៅហ្នឹង កន្លែងកើតហេតុ ចំណែករថយន្ត បានបើករត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សាកសព បានប្រគល់ឲ្យទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ចំណឺកវត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុក ដើម្បីកសាងសុំណុំរឿង តាមនិតិវិធីច្បាប់ ៕

ជិះម៉ូតូ បុកគូទរថយន្តកាមរី សន្លប់ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់
ជិះម៉ូតូ បុកគូទរថយន្តកាមរី សន្លប់ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់
ជិះម៉ូតូ បុកគូទរថយន្តកាមរី សន្លប់ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់
ជិះម៉ូតូ បុកគូទរថយន្តកាមរី សន្លប់ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត