ដឹង​អត់ថា​ពេល​ប្រើ​ម្រេច ជាមួយនឹង​រមៀត​មាន​ប្រយោជន៍​អ្វីខ្លះ​ទេ​?

ដឹង​អត់ថា​ពេល​ប្រើ​ម្រេច ជាមួយនឹង​រមៀត​មាន​ប្រយោជន៍​អ្វីខ្លះ​ទេ​?

​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ University of Michigan បាន​រកឃើញថា ម្រេច​ខ្មៅ និង​រមៀត​ប្រើ​ជាមួយ​គ្នា​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ការ និង​ព្យាបាល​ជំងឺមហារីក​សុដន់​។

​រមៀត​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ពូកែ​មួយ​នៅពេល​ញ៉ាំ​វា​តាម​មាត់ តែ​វា​ជ្រាប​ចូលទៅ​ក្នុង​ចរន្តឈាម​យឺត ដោយសារ​តែ​លទ្ធភាព​នៃ​ការរំលាយ​ដ៏​លឿន​របស់​វា​ធ្វើ​នៅក្នុង​ថ្លើម និង​ជញ្ជាំង​ពោះវៀន​។

ជាមួយគ្នានេះដែរ ម្រេចខ្មៅ​អាច​បង្កើន​ការ​ជ្រាប​ចូលទៅក្នុង​ដុំ​សាច់​មហារីក ការ​រលាក និង​ប្រឆាំង​នឹង​ការ​រលាក​ទៀតផង នេះ​ដោយសារ​តែ​សារធាតុ Curcumin របស់​វា​តែម្តង​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការប្រើ​ផ្សំគ្នា​រវាង​ម្រេចខ្មៅ និង​រមៀត​៖

ប្រឆាំង​នឹង​មហារីក​
ការស្រាវជ្រាវ​ថ្មីៗ​បាន​រកឃើញថា សារធាតុ​ក្នុង​ម្រេចខ្មៅ​ឈ្មោះថា Piperine ធ្វើឱ្យ​សារធាតុ Curcumin ក្នុង​រមៀត​ដែលជា​ភ្នាក់ងារ​ប្រឆាំងនឹង​មហារីក​កើន​ច្រើន​រហូត​ដល់​១០០០​ដង​ឯណោះ​។ បើ​គ្មាន Piperine ទេ ការ​ជ្រាប​ចូលក្នុង​សរសៃឈាម​របស់​រមៀត​គឺ​ទាប​ណាស់​។ តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Breast Cancer Research and Treatment Journal អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ការប្រើ​រួមគ្នា​នៃ​សារធាតុ Curcumin និង Piperine  ពិតជា​អាច​កំចាត់​កោសិកា​ស្នូល​មហារីក​បាន​មែន​។

សម្រក​ទម្ងន់​
រ​មៀត និង​ម្រេចខ្មៅ​អាច​ជួយ​សម្រក​ទម្ងន់​បាន​។ សារធាតុ Piperine ក្នុង​ម្រេចខ្មៅ​គឺជា Thermogenic មានន័យ​ថា វា​នឹង​បង្កើន​ការរំលាយ​អាហារ និង​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។ គេ​ជឿ​ថា​វា​ជាដើម​ហេតុនាំឱ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត​។

ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត​បែប​ធម្មជាតិ​
សារធាតុ​ដ៏​សកម្ម​ក្នុង​រមៀត និង​ម្រេចខ្មៅ​នេះ​មាន​ឥទ្ធិពល​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​យ៉ាង​ខ្លាំងក្លា ព្រោះ​វា​អាច​បង្កើន​ចំនួន​សារធាតុ Serotonin និង Dopamine ក្នុង​ខួរក្បាល ព្រមទាំង​បញ្ឈប់​ការធ្វើ​អង់  ស៊ីម Monamine Oxydase ដែលនាំឱ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត​បើសិនជា​វា​មាន​ចំនួន​ច្រើន​ក្នុង​ខួរក្បាល​៕

ប្រែសម្រួល៖  ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។