ចង់បាន​កាល់ស្យូម​ច្រើន​មិនមែន​មាន​តែ​ក្នុង​ទឹកដោះគោ​ទេ​

ចង់បាន​កាល់ស្យូម​ច្រើន​មិនមែន​មាន​តែ​ក្នុង​ទឹកដោះគោ​ទេ​

​កាល់ស្យូម​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​សម្រាប់​ជួយ​ឱ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​មាន​សារៈសំខាន់​សម្រាប់​ការ​កន្ត្រាក់​សាច់ដុំ​ដ៏​ត្រឹមត្រូវ មុខងារ​សរសៃប្រសាទ ការបញ្ចេញ​អង់ស៊ីម​និង​អ័រម៉ូន និង​ការរក្សា​តុល្យភាព pH ក្នុង​ឈាម​ដែរ​ទេ​?

​កង្វះ​ជាតិ​កាល់ស្យូម​អាច​បណ្តាលឱ្យមាន​បញ្ហា​ដល់​សុខភាព​ជា​ច្រើន ដូច​ជា​ជំងឺ​ពុក​ឆ្អឹង​ជាដើម​។ របប​អាហារ​ដែល​ខ្វះ​ជាតិ​រ៉ែ​ប្រភេទ​នេះ​ក៏​អាច​បណ្តាល​ឱ្យ​ស្ពឹក​ម្រាមដៃ​ម្រាម​ជើង ប្រកាច់ ឡេះ​ឡះ រមួល​សាច់ដុំ និង​បេះដូង​លោត​មិនធម្មតា​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ប្រភព​អាហារ​ដ៏​ល្អ​បំផុត​នៃ​ជាតិ​កាល់ស្យូម​ដែល​អ្នក​អាច​ទទួលបាន​រាល់ថ្ងៃ​។​

ទឹកដោះគោ​
វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ជាតិ​កាល់ស្យូម​៣១​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​នោះ​គឺ​តាមរយៈ​ការ​ញ៉ាំ​ទឹកដោះគោ​ស្រស់​មួយ​ពែ​ង​។ បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat អ្នក​ក៏​គួរតែ​ជ្រើស​ទឹកដោះគោ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​គ្មាន​ជាតិ​ខ្លាញ់​តែម្តង​។

បន្លែ​ពណ៌​បៃតង​ចាស់​
ការជ្រើសរើស​យក​បន្លែ​ពណ៌​បៃតងចាស់​មក​ធ្វើ​ម្ហូប​ក៏​អាច​ផ្តល់​ជា​ជាតិ​កាល់ស្យូម​មួយចំនួន​បានដែរ​។ បន្លែ​ពណ៌​បៃតងចាស់​ដែលមាន​ជាតិ​កាល់ស្យូម​ច្រើន​នោះ​មានដូចជា ស្ពៃ​ស្ពីណា​ច ពោត​បារាំង ស្ពៃ​ប៉​កច​យ ឬ​ប្រូ​ខូលី​ជាដើម​។

ផ្លែ​អាល​ម៉ុន​
ទឹក​ផ្លែ​អាល​ម៉ុន​មួយពែង​អាច​ផ្តល់​ជា​ជាតិ​កាល់ស្យូម​ដល់​រាងកាយ​ប្រមាណ​៣៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​កាល់ស្យូម​ក្នុង​មួយថ្ងៃ​។ វា​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ប្រូតេអ៊ីន Folate និង​វីតាមីន B2, B3 និង B6 ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។