តើ​​តារា​​ស្រី​តៃវ៉ាន់​ ​Puff​ Kuo ​​ត្រូវ​​បាន​​ថ្កោល​​ទោស​​ពី​​ទី​​ភ្នាក់ងារ​​ខ្លួន​​ឬ​​យ៉ាង​​ណា​​?

តើ​​តារា​​ស្រី​តៃវ៉ាន់​ ​Puff​ Kuo ​​ត្រូវ​​បាន​​ថ្កោល​​ទោស​​ពី​​ទី​​ភ្នាក់ងារ​​ខ្លួន​​ឬ​​យ៉ាង​​ណា​​?
ក្រុម​តារា​ស្រី​Dreamgirls​ត្រូវ​បាន​គេ​កត់​សម្គាល់​បន្ទាប់​ពី​សមាជិក​ក្រុម​ម្នាក់ ​នាង​Emily​ ត្រូវ​បាន​រើស​អើង​ពី​អ្នក​គ្រប់​គ្រង​។ Elsa​ដែល​ជា​អ្នក​គ្រប់​គ្រង​កំពុង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​លំអៀង​តែ​ទៅ​លើ​ តារា​ស្រី​ Puff Kuo ​ជាង​តារា​ស្រី​ពីរ​នាក់​នៅ​ក្នុង​ក្រុម​ទៀត​។

សម្រាប់​ក្រុម​តារា​ស្រី​ Dream ​girls​ បាន​បង្កើត​​ឡើង​រយៈ​ពេល​ពេល​បួន​ឆ្នាំ​មក​ហើយ​។បើ​និយាយ​ពី​តម្លៃ​​ខ្លួន​ទៅ​លើ​តារា​ស្រី​ Puff ​Kuo​ លើស​តម្លៃ​ខ្លួន​Emily​ ១០ដង​ឯ​ណោះ ​និង​លើស​តម្លៃ​ខ្លួន​ Tia ​Li ​ដ៏​ទៅបី ​បូន​ដង។​ ផ្អែក​ទៅ​​លើ​ភ្នាក់​ងារ​ពត៌មាន​របស់​ក្រុម​ Dream​ girls​ ពេល​ថ្មីៗ​នេះ ​សេចក្តី​រាយការណ៍​ពី​ក្រុម​​ហ៊ុម​Dorian​ ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​ ភាព​ឆ្មើងឆ្មៃ​របស់ ​Puff Kuo​នៅ​ពេល​ដែល​ភាព​ល្បី​ល្បាញ​រត់​ទៅ​រក​នាង ​ហើយ​នាង​កាន់​តែ​វាយ​ឬក​ឡើង​។
តើ​​តារា​​ស្រី​តៃវ៉ាន់​ ​Puff​ Kuo ​​ត្រូវ​​បាន​​ថ្កោល​​ទោស​​ពី​​ទី​​ភ្នាក់ងារ​​ខ្លួន​​ឬ​​យ៉ាង​​ណា​​?

អ្នក​គ្រប់​គ្រង​នៅ​ក្រុមហ៊ុន​ Dorian​ផ្តល់​ការ​អនុញ្ញាត​ទៅកាន់​ Emily ​ក្នុង​ការ​រិះគន់​ទៅ​លើ​គេហ​ទំព័រ រ​បស់​Elsa​នៅ​លើ​សង្គម​ផ្សព្វផ្សាយ​របស់​នាង​ ហើយ​ពួក​គេ​ក៏​ចង់​បំបាក់​កិត្តិយស​របស់​Puf​f Kuo​មុន​ពេល​ដែល​ពួក​គេ​ចាក​ចេញ​ពី​ក្រុមហ៊ុន​។
Puff K​uo ​ក៏​បាន​សម្រក់ទឹកភ្នែក​បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យ​ចរចាម​អារាម​អំពី​ការ​មិន​ត្រូវ​គ្នា​នៅ​ក្នុង​ក្រុម​​រ​បស់​​ខ្លួន​​។មួយ​​វិញ​​ទៀត​​សម្រាប់​ ​អ្នក​​ចាត់​​ចែង​​ឱ្យ​​ក្រុម​​Dream ​girls ​បាន​ច្រាន​ចោល​នូវ​ពត៌មាន​មិន​ពិត ​នៃ​ការ​ចាក​ចេញ​ពី​ក្រុម​របស់​សមាជិក​ក្រុម​Dream​​ girls។​

ប្រែសម្រួល៖ កញ្ញា
ប្រភព៖ asianpopnews