ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនិងថ្នាំញៀនចំនួន ១២កញ្ចប់

ខេត្តកណ្តាល៖ស្ត្រីម្នាក់ដែលជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្មត្រូវបាន នគរបាលស្រុក កោះធំ ឃាត់ខ្លួន និងបាន រួចដកហូតវត្ថុតាងថ្នាំញៀន ១២កញ្ចប់ តូចផងដែរ នៅម៉ោង ១៤៖០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។

នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់បាននោះឈ្មោះ គឹម នឿន ភេទស្រី អាយុ ៣៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។

ក្នុងនោះនគរបាលធ្វើការរឹបអូសយកវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ១២ កញ្ចប់តូច និង ទូរសព្ទ័ដៃ ០២ គ្រឿង ។
នគរបាលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលពោធិ៍បាន គឺធ្វើឡើងក្រោយពីទទួលបាន ព័ត៌មានពីកម្លាំងមូលដ្ឋានថា មានការណាត់ជួបដោះដូរ សារធាតុញៀនដោយ ខុសច្បាប់ ពេលនោះកម្លាំង ចុះពួនស្ទាក់រ ហូតជួបជនសង្ស័យខាងលើ ពេលឃើញសមត្ថកិច្ច ជនសង្ស័យបានរត់គេចខ្លួន តែត្រូវកម្លាំងតាមឃាត់ខ្លួនបាន និងនាំទៅឆេកកន្លែងគេលាក់ រកឃើញសារធាតុញៀន ១២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕

ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនិងថ្នាំញៀនចំនួន ១២កញ្ចប់