ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

​នៅ​ប្រទេស​កម្ពុជា ដំណាំ​អូ​ក្រានេះ​ត្រូវបាន​គេ​ហៅថា ពោត​បារាំង ឬ ដៃ​នាង ទៅតាម​ការនិយម​ហៅ​តាម​តំបន់​នីមួយៗ ។ អូ​ក្រា ឬ ពោត​បារាំង គេ​អាច​យកទៅ​កែច្នៃ​ម្ហូប​បានជា​ច្រើន​ប្រភេទ ដោយ​ការ​ចម្អិន​ក៏បាន និង ហូប​ឆៅ​ក៏បាន ។ បងប្រុស ស៊ឹម រុំ កសិករ​នៅ​ភូមិ​ទួល ឃុំ​ស្វាយ​រំពា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ជា​អ្នក​ដាំ​ដំណាំ​អូ​ក្រា ឬ ពោត​បារាំង បាន​ជោគជ័យ​មួយរូប​បាន​ឲ្យ​ដឹងថា ពោត​បារាំង​ផ្ដល់​ផល​ក្នុង​រយៈពេល ៥០ ទៅ ៦០ ថ្ងៃ ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

ជាងនេះទៅទៀត ពោត​បារាំង​ដែល​លោក​ដាំ​នេះ​លក់​ឲ្យ ទីផ្សារ​សេ​ដាក​នៅ​ភ្នំពេញ ដោយ ១ គីឡូក្រាម​មានតម្លៃ ៥.៥០០ រៀល និយាយ​តាម​ត្រង់​ចុះ​ឲ្យ​តែ​បាន​ផល​មិន​ខ្វះ​ទីផ្សារ​នោះទេ ។ សព្វថ្ងៃ​មិន​ថា​អ្នក​ភ្នំពេញ ឬ អ្នក​កំពង់ស្ពឺ​ទេ ពួកគាត់​ចូលចិត្ត​ពិសា​ពោត​បារាំង​នេះ​ណាស់ ជាពិសេស​នៅតាម​ភោជនីយដ្ឋាន​នានា ក្នុង​ក្រុងភ្នំពេញ ។ ទោះបី​ការ​ដាំពោត​បារាំង​មិនបាន​ប្រាក់កាស​ច្រើន ក្តី ក៏​ការចាប់យក​មុខរបរ​នេះ​អាចធ្វើ​ឲ្យ​គ្រួសារ​របស់លោក​មាន​ជីវភាព​ធូរធារ​ជាង​មុន ។ ដំណាំ​ពោត​បារាំង​ដែល​គាត់​ដាំ​បែប​ធម្មជាតិ​នេះ​មាន​ជាង ៥០០ ដើម ជា​ប្រភេទ​ពូជ​យក​មកពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង ប្រទេស​ប៊ូ​តង់ (Bhutan) ដែល​អាច​រកបាន​តាម​រយៈ​អង្គការ​សេ​ដាក ពូជ​ទាំងពីរ​នេះ​មាន​របៀប​ដាំ​ដូចគ្នា ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

មុន​ដាំ​ចាំបាច់​ត្រូវ​កាប់​ដី​ជម្រៅ ២ តឹក ទំហំ ២,៥ តឹក និង គម្លាត​ពីរ​ណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ចាប់ពី ០,៥ ម៉ែត្រ​ទៅ ១ ម៉ែត្រ ។ បន្ទាប់មក​យក​ជី​កំ​ប៉ុ​សិ៍្ត ដែលមាន​ប្រភេទ​ដី​បាត​បឹង លាមក​គោ ដាក់ចូល​ក្នុង រណ្ដៅ​នោះ ដើម្បី​រក្សា​សំណើម​ដី ។ ការដាំ​វា​មិន​ខុសគ្នា​ពី​ការ​ដាំពោត​របស់​យើង​នោះទេ វា​ទាមទារ​ដី​ល្អ មានទឹក​គ្រប់គ្រាន់ យើង​ដាំ​ដំណាំ​នេះ​គឺ​ត្រូវយក ដី​បាត​ត្រពាំង និង ជី​កំ​ប៉ុស្តិ៍​មក​លាយ​គ្នា​ដាក់ចូល​រណ្ដៅ​ដែល​បានរៀបចំ​រួចជាស្រេច ។ បងប្រុស ស៊ឹម រុំ បន្តថា បន្ទាប់ពី​រៀបចំ​រណ្ដៅ​រួច គេ​អាច​ដាំ​វា​ដោយ​កូន​ក៏បាន ដោយ​គ្រាប់​ក៏បាន ប៉ុន្តែ​យើង​ជ្រើសរើស​ការដាំ​ដំណាំ​នេះ​ដោយ​គ្រាប់ ព្រោះ​វា​ងាយ​ធំធាត់​លឿន ចំណេញ​ពេលវេលា​ថែ ទាំ ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

មុន​ដាំ​ត្រូវយក​គ្រាប់ពោត​បារាំង​ទៅ​ត្រាំ​ទឹក​មួយ​យប់​សិន ក្រោយមក​យក​គ្រាប់​ដែល​បាន​ត្រាំ​ទឹក​រួច​នោះ​ទៅ​ដាក់​ដាំ​ក្នុង​រណ្ដៅ ដោយ​ក្នុង​មួយ​រណ្ដៅ ដាក់​គ្រាប់ពោត​បារាំង​មួយ​គ្រាប់ តែ​ត្រូវ​ជ្រើសរើស យក​គ្រាប់​ណា​ដែល​ណែន​ល្អ​មក​ដាំ តែបើ​យើង​ដាំ​កូន រវល់​តែ​ទៅ​ដក​កូន ទៅ​ឆ្កឹះ​កូន​វា​ស្វិត​ពន្យារពេល យូរ តែបើ​ដាំ​គ្រាប់​វា​លូតលាស់​លឿន​ជាង ។ ចំពោះ​ការថែទាំ បងប្រុស ស៊ឹម រុំ បាន​ឲ្យ​ដឹង ថា ពោត​បារាំង​មិនត្រូវ​ការ​ជ្រួយដី បោចស្មៅ ហើយ វា​មិនសូវ​ត្រូវការ​ថែទាំ​ច្រើន​នោះទេ ។ ដើម្បី​ថែទាំ​ដំណាំ​ពោត​បារាំង​ឲ្យ​ទាន់​តម្រូវការ​ទីផ្សារ គ្រាន់តែ​ថែទាំ​វា​ដោយ​ប្រើ​ជី​កំ​ប៉ុស្តិ៍​ធម្មជាតិ ដូចជា​ទឹកនោមគោ លាមក​គោ ស្រោច​ក្បែរ​ដើម​ពោត​បារាំង​ជាការ​ស្រេច ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

ជាងនេះទៅទៀត បើ​នៅ​ខែវស្សា​ស្រោច​ទឹក មួយ​សប្ដាហ៍ ១ ដង​បាន​ហើយ តែបើ​រដូវប្រាំង​ទាមទារ​ស្រោច​ទឹក​ញឹកញាប់​បន្តិច សំខាន់​គឺ​រឿង​ទឹក​ឲ្យ តែមាន​ទឹក​គ្រប់គ្រាន់​ជាការ​ស្រេច ហើយ​យើង​ថែម​ជីលា​មក​គោ ទឹកនោមគោ ទឹកនោម​មនុស្ស​លាយ​ជាមួយគ្នា​យកទៅ​ស្រោច​ក្បែរ​ចន្លោះ​ដើម​វារឹតតែ​ល្អ ។ បងប្រុស ស៊ឹម រុំ បាន​ឲ្យ​ដឹង​ទៀតថា ការដាំ​ដំណាំ ពោត​បារាំង​បាន​ជោគជ័យ​ដោយ​ដាំ​តាមបែប​ធម្មជាតិ វា​បាន​ក្លាយជា​ទិសដៅ​សំខាន់​របស់​ក្រុមគ្រួសារ គាត់ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​ប្រចាំថ្ងៃ ។ កសិករ​រូបនេះ​ជំរុញ​កសិករ​ដទៃទៀត​នៅក្នុង​ភូមិ​របស់គាត់​ងាក​មក​ដាំ​ដំណាំ​ពោត​បារាំង​ឲ្យ​បាន​ច្រើន ព្រោះ​ដំណាំ​នេះ​ជា​ដំណាំ​ប្រភេទ​ថ្មី និង កំពុង​ពេញនិយម នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

តាម​ឯកសារ​របស់​អង្គការ​សេ​ដាក ស្ដីពី​បច្ចេកទេស​ដាំ​ដំណាំ​អូ​ក្រា ឬ ពោត​បារាំង​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ស្លឹក​របស់​អូ​ក្រា​មាន​រាងដូចជា​ម្រាមដៃ ដែល មាន​រាង​ឆែកៗ​ចាប់ពី ៥ ទៅ ៧ ឆែក ។ អូ​ក្រា​មាន​ដើម​បែកមែក និង មាន​កម្ពស់ ១២០ សង់ទីម៉ែត្រ ឬ អាច​ខ្ពស់ជាង​នេះ ។ ផ្កា​របស់​វា​មាន​ពណ៌​លឿង ស ក្រហម ឬ ជម្ពូ ហើយ​ផ្កា​មាន​ប្រាំ​ត្របក អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ ។ នៅ​ប្រទេស​កម្ពុជា ដំណាំ​អូ​ក្រា ដែល​កសិករ​និយម​ដាំ​ដុះ​ជាងគេ ភាគច្រើន​ប្រភេទ​ពូជ​ដែលមាន​ផ្កា​ពណ៌​ជម្ពូ និង ពណ៌​លឿង ។ អូ​ក្រា ជា​ដំណាំ​ប្រភេទ​ថ្មី ដូច្នេះ​មិនសូវមាន​សត្វ​ចង្រៃ​បំផ្លាញ​នោះទេ ។

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​

​តាម​ឯកសារ​ស្រាវជ្រាវ​របស់​អង្គការ​សេ​ដាក បាន​បង្ហាញថា ដំណាំ​អូ​ក្រា​មាន​ផ្ទុក​ជីវជាតិ​វីតាមីន​A វីតាមីន C ហើយ​សម្បក​វា​សម្បូរ​ទៅដោយ​ជាតិ​ដែក កាល់ស្យូម សារធាតុ​ខ្លាញ់ ផេះ និង មាន​សារធាតុ ចិញ្ចឹម​ផ្សេងៗ​ជាច្រើន​ទៀត ។ ជាតិ​សរសៃ​ដ៏​ល្អ​ក្នុង ដំណាំ​នេះ​អាចជួយ​ទប់ស្កាត់​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិន​ឲ្យ​ឡើង​ខ្លាំង ជួយ​ឲ្យ​ពោះវៀនធំ​ងាយស្រួល​បញ្ចេញ​ចោល ជួយ​ការពារ​រោគ​ទល់លាមក​បានល្អ អាច​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ដំបៅ និង រលាក ជួយ​សម្រួល​ដំណើរការ​របស់​សួត និង បំបាត់​ការឈឺ ចាប់​បំពង់ក រួមទាំង​អត្ថប្រយោជន៍​សំខាន់ៗ​ជាច្រើន​ទៀត ៕​លី​លី​

ពោត​បារាំង ដំណាំ​ប្រភេទ​ថ្មី​កំពុង​ពេញនិយម​