បើ​ស្រឡាញ់​ភរិយា គួរ​ស្វែងយល់​ពីកត្តា​ ៤ចំណុច​នេះ

កន្លងមក យើងតែងតែចង់​ឲ្យមនុស្សស្រី​ចេះ​មាន​ការអត់ធ្មត់ ប៉ុន្តែ​ថ្ងៃនេះមនុស្ស​ប្រុស​ក៏គួរ​តែអត់ធ្មត់​ឲ្យបាន​ច្រើនដូច​នឹងមនុស្ស​ស្រីដែរ ព្រោះពួកនាង​ទទួលបន្ទុក​ការងារ​ច្រើន និង​មាន​ភាពតានតឹង​ច្រើន។
មនុស្សស្រីតែងតែ​មានបញ្ហាអរម៉ូន ដូច្នេះពេលខ្លះ​អាចធ្វើឲ្យ​ពួកនាង​ឆាប់ខឹង។ ដូច្នេះ​ការឈ្លោះ​ជាមួយមនុស្សស្រី​មិនល្អទេ។ បុរសវៃឆ្លាត​នឹង​មិន​ដែល​ប្រើពាក្យសម្តី​អាក្រក់​ដាក់មនុស្សស្រី​ឡើយ ព្រោះគាត់​យល់ពី​ស្ថានភាព និងបញ្ហា​ដែលធ្វើឲ្យ​មនុស្សស្រី​ក្លាយ​ជាបែបនេះ។
 
បើ​ស្រឡាញ់​ភរិយា គួរ​ស្វែងយល់​ពីកត្តា​ ៤ចំណុច​នេះ
ហើយគ្មានអ្វី​ដែល​មកត្រូវ​ឈ្លោះគ្នា​ឡើយ ព្រោះវាអាច​នឹងបំផ្លាញ​ស្នេហា​របស់អ្នក។ ការបង្ខំឲ្យ​នាង​ទទួល​យក​គំនិត​របស់អ្នក ឬមិនទទួល​បានការ​សហការជា​មួយនាង រឿង​អាក្រក់នឹង​កើត​មានឡើងចំពោះជីវិត​អាពាហ៏ពិពាហ៏​របស់អ្នក។
ការពិតដ៏គួរឲ្យ​ចាប់អារម្មណ៏​មួយទៀត​គឺ បញ្ហាគំនិត​ផ្ទាល់​ខ្លួន។ ជាទូទៅ គំនិត​អាចធ្វើឲ្យ​ជម្លោះមិន​កើតឡើង ប៉ុន្តែប្រសិនបើ​យើងពិត​ជាអាចចៀសវា​ងអារម្មណ៏​ឈ្លោះប្រកែក​គ្នា ស្នេហា​នឹងកាន់តែ​មានភាព​ស្និតស្នាល។ ខាងក្រោមនេះ​នឹងបង្ហាញ​ថា ការ​មានជម្លោះ​ជាមួយ​នឹងភរិយា​ជារឿងមួយ​ឥតប្រយោជន៏៖

កុំធ្វើឲ្យនាងមិន​យល់ពីចិត្ត​របស់អ្នក
នៅពេលមនុស្សម្នាក់​មានអារម្មណ៏មួម៉ៅ រឿង​ឈ្លោះប្រកែកគ្នា​នឹង​កើតមាន​ឡើង​ប្រសិន​បើ​ភាគីម្ខាងទៀត​គ្មាន​ការអត់ធ្មត់។ ដូច្នេះត្រូវបណ្តោលឲ្យ​នាងធ្វើវា​ចុះដើម្បី​បញ្ចញកំហឹង​មួយ​ខ្យល់ ចំណែកអ្នក​វិញត្រូវនៅឲ្យស្ងៀម។ តែ​ប្រសិន​បើ​អ្នក​ចង់បង្ក​ជម្លោះដែរ បញ្ហា​នឹងកើត​ឡើង​កាន់តែធំព្រោះ​​នាងមិន​យល់​ពី​ចិត្ត​របស់​អ្នក​ឡើយ។
ចរិកក្មេង
អ្នកលែងជាកូន​ក្មេងទៀត​ហើយ។ អ្នកជា​បុរសត្រូវមានអត្តចរិកជាមនុស្សធំ។ ជម្លោះឥតប្រយោជន៏​មិនមែន​ជាទម្លាប់​របស់បុរស​វៃឆ្លាត​នោះទេ។ ដូច្នេះត្រូវចេះ​ទប់អណ្តាត​របស់អ្នក និង​រក្សាភាព​អត់ធ្មត់។
ជម្លោះមិនអាច​ជួយដោះស្រាយ​បញ្ហាអ្វី​បានឡើយ
តាំងពី​បរមបុរាណ​មក មានតែការចេះ​ពិភាក្សាគ្នាមួយប៉ុណ្ណោះ​អាចជួយ​បាន ប៉ុន្តែជម្លោះ​មិនអាច​ជួយអ្វីបាន​ឡើយ។ ផ្ទុយទៅវិញ ជម្លោះ​តែងតែ​បំផ្លាញ​ភាពស្និតស្នាល​របស់​មនុស្ស។
អ្នកស្រឡាញ់​នាង មែនទេ?
ប្រសិនបើអ្នកស្រឡាញ់​ភរិយារបស់អ្នក​ខ្លាំង ព្យាយាម​គោរពចំពោះ​គំនិត​របស់នាង។ កាត់បន្ថយ​ជម្លោះក្នុង​ស្នេហា ដោយអនុញ្ញាតឲ្យ​នាងបញ្ចេញគំ​និត​របស់នាង​ដោយបើកចំហរ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បើ​ស្រឡាញ់​ភរិយា គួរ​ស្វែងយល់​ពីកត្តា​ ៤ចំណុច​នេះ