រឿង​ធំៗ៣ ខេមរៈ សិរីមន្ត ចងចាំ​ក្នុង​ឆ្នាំ ២០១៥

រឿង​ធំៗ៣ ខេមរៈ សិរីមន្ត ចងចាំ​ក្នុង​ឆ្នាំ ២០១៥

មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​​កើត​ឡើង ចំពោះ​​តារា​ចម្រៀង ខេមរៈ សិរីមន្ត ក្នុង​អំឡុង​ឆ្នាំ ២០១៥​នេះ ជុំវិញ​ការងារ​សិល្បៈ​របស់​លោក តែ​តារា​ចម្រៀង​ជួរមុខ​​ប្រចាំ​ផលិតកម្ម​សាន់ដេ​រូប​នេះ សូម​លើក​យក​មក​តែ​៣ចំណុច​ប៉ុណ្ណោះ​មក​បង្ហាញ ។ តើ​​រឿង​ទាំង​នោះ​មាន​​​អ្វី​ខ្លះ​ទៅ?

 

 

រឿង​ធំៗ៣ ខេមរៈ សិរីមន្ត  ចងចាំ​ក្នុង​ឆ្នាំ ២០១៥

 

១ ការ​ចេញ​​អាល់ប៊ុម”កាឡុក” រដូវ​ឆ្នាំ

 
អាល់ប៊ុម “កាឡុក” កាល​រដូវ​ឆ្នាំ​កន្លង​ទៅ គឺ​ជា​​អាល់ប៊ុម​មួយ​ធ្វើ​ឲ្យ​​លោក ខេមរៈ សិរីមន្ត  មិន​អាច​​​បំភ្លេច​បាន​ទេ ព្រោះ​បទ​ចម្រៀង​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង ។  លោក​​លើក​ឡើង​ថា នៅ​ពេល​ដែល​ចេញ​ច្រៀង​នៅ​តាមConcert ម្ដងៗ ទស្សនិកជន​តែង​តែ​​សំណូមពរ​ឲ្យ​លោក​ច្រៀង​បទ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ជា​បន្តបន្ទាប់។ អ្វី​ដែល​ពិសេស​​ទៀត​នោះ គ្រប់​ធុង​បាស់ នៅ​តាម​ភូមិ តែង​តែ​ចាក់​បទ​របស់​លោក រាំ​កម្សាន្ត​លេង​​យ៉ាង​សប្បាយ។

២ ការ​ចេញ​ទៅ​ច្រៀង​នៅ ប្រទេស​បារាំង

 
លោក ខេមរៈ សិរីមន្ត បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង កាល​ពី​ចុង​ខែ កញ្ញា ឆ្នាំ ២០១៥​​កន្លង​ទៅ ដោយ​ការ​ច្រៀង​របស់​លោក​នៅ​​ទី​នោះ មាន​រយៈពេល​២១ថ្ងៃ។  សិរីមន្ត ប្រាប់​ថា ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ចងចាំ​មិន​ភ្លេច ទៅ​នឹង​ការ​គាំទ្រ​របស់​បងប្អូន​ខ្មែរ​នៅ​ទៅ​នោះ។ លោក​ថ្លែង​ថា មិន​នឹង​ស្មាន​ថា លោក​គឺ​ជា​តារា​ចម្រៀង​​ស្រករក្រោយ​ទេ ប៉ុន្តែ​បងប្អូន​ខ្មែរ​ប្រទេស​​បារាំង ទាំង​ចាស់​ទាំង​ក្មេង គាំទ្រ​លោក​ជា​ខ្លាំង ហើយ​មាន​អ្នក​ខ្លះ បាន​​ជូន​វត្ថុ​អនុស្សាវរីយ៍ ឲ្យ​លោក​ជា​ច្រើន​ផង​ដែរ។

 

៣ Fan ទៅ​ធ្វើ​ខួប​ឲ្យ​ដល់​ផ្ទះ

 
កាល​ពី​១ខែ​ទៅ​ខែ មុខ លោក ខេមរៈ សិរីមន្ត ប្រាប់​ថា មាន​Fan​របស់​លោក​ជា​ច្រើន បាន​នាំ​គ្នា​មក​ដល់​ផ្ទះ​របស់​លោក ខណៈ​​ពេល​លោក​កំពុង​ហាត់ប្រាណ​នា​ពេល​ព្រឹក។ ការ​មក​ដល់​ផ្ទះ​របស់​Fan លោក​មិន​បាន​ដឹង​ខ្លួន​ឡើយ អ្នក​ផ្ទះ​បាន​ប្រាប់​ថា មាន​Fan​ចង់​ជួប ពេល​​ចេញ​មក Fan ទាំង​នោះ​បាន​កាន់​នំ​ខួប ច្រៀង​ជូនពរ​ថ្ងៃ​កំណើត ឲ្យ​លោក។ សិរីមន្ត បាន​បញ្ជាក់​ថា រឿង​Fan ​ធ្វើ​ខួប​ឲ្យ​មិន​មិន​មែន​ជា​រឿង​ថ្មី​ទេ តែ​រឿង​Fan មក​ធ្វើ​ខួប​ឲ្យ​ដល់​ផ្ទះ គឺ​មិន​ធ្លាប់​មាន​ឡើយ៕

 

 

អត្ថបទ៖ ខុត សីហា