​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

១-​ត្រី និង អាហារ​ដែលមាន​សារធាតុ​ខ្លាញ់​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​
​ជំងឺ​បេះដូង​ភាគច្រើន​កើត​នៅលើ​ស្ត្រី​ចាប់ពី​អាយុ ៤០ ទៅ ៥០ ឆ្នាំ​ដែលជា​វ័យ​អស់​រដូវ ។ ដូច្នេះ​ក្នុង​វ័យ​នេះ​អ្នក​គួ​តែ​ជ្រើសរើស​របប​អាហា​ដែលមាន​គុណភាព​ខ្ពស់​ក្នុង​ការបញ្ជៀ​ស​ពី​ជ​ងឺ​បេះដូង ។ អ្នក​ត្រូវ​ព្យាយាម​បរិភោគ​អាហារ​ណា​ដែលមាន​សារធាតុ​ខ្លាញ់ ជាពិសេស​ត្រី​សាល​ម៉ុង ។ សម្រាប់​របប​អាហា​ដែលមាន​សារធាតុ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​នេះ អ្នក​គួរ​បរិភោគ​យ៉ាងហោចណាស់ ២ ដង ក្នុង​មួយ​សប្តាហ៍ ។

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

២-​ផឹក​ទឹកដោះគោ​ដើម្បី​បង្កើន​ជាតិ​កាលស្យូម​
​ចាប់ពី​អាយុ ៥០ ឆ្នាំ ឡើងទៅ រាងកាយ​មនុស្ស​ត្រូវកា​រ​សារធាតុ​កាល់ស្យូម​ខ្ពស់​ចាប់ពី ១០០០ មិ​លី្ល​ក្រាម​ទៅ ១២០០ មិ​លី្ល​ក្រាម​ក្នុង​មួយថ្ងៃ ដើម្បី​ការ​ទ្រទ្រង់​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ ដូចនេះ​ស្ត្រី​ដែល​ស្ថិតនៅក្នុង​វ័យ​នេះ​គួរតែ​ទទួលយក​របប​អាហា​ណា​ដែលមាន​ជាតិ​កាល់ស្យូម​ខ្ពស់ ដូចជា​ទឹកដោះគោ​ជាដើម ។​

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

៣-​របប​អាហារ​អាច​កាត់បន្ថយ​ពី​ជំងឺ​ហើមពោះ​
​ស្ត្រី​ដែលមាន​វ័យ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ស្ត្រី​ដែល​អស់​រដូវ​ស្ទើរតែ ១០០ ភាគរយ តែងតែ​ជួប​នូវ​ជំងឺ​ហើមពោះ ។ អ្នក​គួរ​ជ្រើស​យក​របប​អាហារ​ដែលមាន​ផ្ទុក​សារជាតិ​កាបូ​អុី​ដ្រា​ត​(carbohydrates) និង អំបិល ដែល​សារធាតុ​ទាំងអស់នេះ​មាននៅ​ក្នុង​គ្រាប់​ធញ្ញជាតិបន្លែ និង ផ្លែឈើ ។

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

៤-​ផ្អាក​សេព​គ្រឿង​ស្រវឹង​
​ស្រាក្រហម​ត្រូវបាន​ចាត់​ចូល​ជា​ភេសជ្ជៈ​ដែល​ផ្តល់នូវ​ហានិភ័យ​ខ្ពស់​សម្រាប់​ស្ត្រី​ដែល​ស្ថិតនៅក្នុង​វ័យ​អស់​រដូវ ។ បើសិនជា​ស្ត្រី​ដែល​ស្ថិតនៅក្នុង​វ័យ​នេះ​ផឹកស្រា​ក្រហម ឬក៏​សារធាតុ​ស្រវឹង​ដ៏ទៃទៀត​ញឹកញាប់​នោះ វា​នឹង​បង្ក​ឲ្យ​កើតមាន​ជំងឺ​បេះដូង និង ពិសេស​មហារីក​សុដន ។​

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

៥-​ឈប់​គិតថា​សណ្តែក​អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក​សុដន់
​ស្ត្រី​ភាគច្រើន​គិតថា បើ​យើង​បរិភោគ​សណ្តែក​ច្រើន​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺមហារីក​សុដន់​បាន ។ នេះ​គឺជា​ការយល់ច្រឡំ​ហើយ ព្រោះ​អាហារ​ដែល​ផលិតឡើង​ពី​សណ្តែកសៀង​ដូចជា តៅហ៊ូ​, គ្រាប់សណ្តែក​, និង ទឹក​សណ្តែក អាចជួយ​ទប់ស្កាត់​អាការ​ក្តៅ​ក្នុង និង ធ្វើ​ឲ្យ​ត្រជាក់​សាច់ ដូចនេះ​ស្ត្រី​ដែល​ធ្លាប់តែ​គិតថា​សណ្តែក​អាច​បង្ក​ឲ្យ​កើតមាន​ជំងឺមហារីក​សុដន់ គឺ​ខុស​ទាំងស្រុង​ហើយ ។​

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​

៦-​សារធាតុ​កាហ្វេ​អុី​ន និង ទឹក​«​តែ​»​មាន​ប្រយោជន៍​ចំពោះ​ស្ត្រី​អស់​រដូវ​
​លោក​វេជ្ជបណ្ឌិត មែន​សាន់ (Manson) និយាយថា សារធាតុ​កាហ្វេ​អុីន​ដែលមាន​នៅក្នុង​កាហ្វេ និង តែ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​ទ្រទ្រង់​រាងកាយ​ស្ត្រ​ដែលមាន​វ័យ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ។ ដូច្នេះ​ដើម្បី​ឲ្យ​ការផឹក​ការ​ហ្វេ និង តែ ទទួល​ប្រយោជន៍​ខ្ពស់​យើង​គួរតែបង្កើត​ទម្លាប់​ផឹក​វា​ជាមួយ​ទឹកកក​មួយ​កែវ​រៀងរាល់​ពេលព្រឹក ៕ កុសល

​របប​អាហារ​សម្រាប់​ស្រី្ត​អាយុ​ចាប់ពី ៤០ ឆ្នាំ ឡើងទៅ ឬ ពេល​អស់​រដូវ​   ​