សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ថៃ​

​រាជធានី​ភ្នំពេញ​៖​កាលពី​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ប្រទេស​ថៃ រយៈពេល​២​ថ្ងៃ ដែលជា​ពេល​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នឹង​អញ្ជើញ​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ កម្ពុជា​-​ថៃ លើក​ទី​២ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ​បញ្ហានយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​អប់រំ​៕

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ថៃ​
សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ថៃ​