ព្រឹកនេះ​ ស្ថានភាពយោធាខ្មែរ-ថៃ​នៅតំបន់បា្រសាទព្រះវិហារ​មានសភាពស្ងប់ស្ងាត់ធម្មតា

ខេត្តព្រះវិហារ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពដែលកំពុងមាន​វត្តមាននៅលើភ្នំបា្រសាទព្រះវិហារ​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​ស្ថានភាពយោធា​ខ្មែរ-ថៃ ​នៅតំបន់បា្រសាទព្រះវិហារ​ គិតត្រឹមម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៨​ ធ្នូនេះ ​មានសភាពស្ងប់ស្ងាត់ធម្មតា ​ពុំមានអ្វីប្រែប្រួលនោះទេ ។

កាលពីថ្ងៃត្រង់ម្សិលមិញ ​បន្ទាប់ពីទាហានថៃបាន​លបចូលមកកាត់សោរទ្វារបា្រសាទព្រះវិហារ ​ដោយពុំបានជូនដំណឹងដល់ភាគីកម្ពុជា​ ធ្វើឲ្យស្ថានភាព​យោធាមានសភាព​តានតឹងបន្តិច​​ប៉ុន្តែបានធូរស្រាលឡើងវិញក្រោយ​ពីមានការសម្របសម្រួល​ពីមេបញ្ជាការកងកម្លំាងទំាងពីរ ។

សេចក្តីរាយការណ៍ពី​ភ្នំបា្រសាទព្រះវិហារដដែលបានឲ្យដឹងទៀតថា ​នៅព្រឹកនេះលោកឧត្តមសេនីយ៍ឯក ​ស្រី ឌឹ​ក ​នាយ​រង​សេនាធិការ​ចម្រុះ​ និង​​ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​៣ ​និង​ជា​ប្រធាន​គណ​បញ្ជាការ​​ឯកភាព​សមរភូមិ​ជួរ​មុខ​ទិស​ប្រាសាទព្រះវិហារ​ កំពុងមានវត្តមាននៅលើ​បា្រសាទព្រះវិហារ​ដើម្បីក្តាប់​ស្ថានភាពយោធា​ផងដែរ៕