​បុរស​ម្នាក់​ប្រឈម​នឹង​ជាប់គុក​៣៧​ឆ្នាំ ដោយសារ​មើលងាយ​ឆ្កែ​សំណព្វ​ស្តេច​ថៃ​

​បាងកក​៖កម្មករ​រោងចក្រ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ បន្ទាប់ពី​បាន​ប្រើពាក្យ​មិន​សមរម្យ​ចំពោះ​សត្វ​ឆ្កែ​សំណព្វចិត្ត​របស់​ស្ដេច​ថៃ តាមរយៈ​បណ្ដាញ​សង្គម Facebook​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Telegraph ។​

​បុរស​រូបនេះ​ឈ្មោះ Thanakorn Siripaiboon វ័យ​២៧​ឆ្នាំ មុខរបរ​ជាជាង​ម៉ាស៊ីន​អាច​ប្រឈមមុខ​នឹង​ការជាប់គុក​៣៧​ឆ្នាំ ក្រោយពី​បាន «​ប្រើពាក្យ​បណ្ដុះ​ប​ណ្អា​ប់​» ទៅលើ​សត្វ​ឆ្កែ​មួយ​ក្បាល​ដែលមាន​ឈ្មោះថា Thong Daeng ដែលជា​សត្វ​ច​ញ្ចឹ​ម​សំណព្វចិត្ត​របស់​ស្ដេច​ថៃ Bhumibol Adulyadej​។ បន្ថែម​លើ​នេះ លោក Thanakorn ត្រូវបាន​តុលាការ​ថៃ​ចោទថា បាន​ព្រ​មាថ​ដល់​រាជវង្ស​ស្ដេច ជាពិសេស​គឺ​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ព្រោះ​លោក Thanakorn បាន​មើលងាយ​សត្វ​សំណព្វចិត្ត​របស់​ស្ដេច ស្មើនឹង​មើលងាយ​ដល់​ស្ដេច​ដែរ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​ប្រទេស​ថៃ គ្មាន​នរណាម្នាក់​អាច​រិះគន់​ដល់​គ្រួសារ​រាជវង្ស​ស្ដេច​បានឡើយ មិន​ត្រឹមតែ​មិន​គោរព​នោះទេ គឺ​ថែមទាំង​មានទោស​ទៀតផង​៕