Mourinho ​​លាក់​មុខ​ពេល​ចាក​ចេញ​ពី​ Chelsea​​ ក្រោយ​​បណ្ដេញ​ចេញ

Mourinho ​​លាក់​មុខ​ពេល​ចាក​ចេញ​ពី​ Chelsea​​ ក្រោយ​​បណ្ដេញ​ចេញ

Jose Mourinho ​​បាន​ចាក​ចេញ​ពី​​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ Chelsea ​​ដោយ​យក​អាវ​បាំង​មុខ​ នៅ​ក្នុង​រថយន្ត​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​តាម​ប្រមាញ់​រូប​ភាព​របស់​លោក ក្រោយ​​ពេល​ក្លិប​​តោ​ខៀវ​ប្រកាស​​​បណ្ដេញ​ចេញ​ពី​តំណែង កាល​ពី​យប់​មិញ។

 

Mourinho ​​លាក់​មុខ​ពេល​ចាក​ចេញ​ពី​ Chelsea​​ ក្រោយ​​បណ្ដេញ​ចេញ

 

​ប្រភព​វីដេអូ​ឃ្លីប​ខ្លី​របស់​ Sky News បាន​បង្ហាញ​ថា អ្នកចាត់ការ​រហស្សនាម​ “Special One” បាន​យក​អាវ​ធំ​ក្រៅ​ពណ៌​ខ្មៅ​បាំង​មុខ​ពី​ការ​ថត​ បន្ទាប់​ពី​​លោក​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ត្រៀម​ប្រកួត​ Premier League នៅ​ចុង​សប្ដាហ៍​នេះ ​ប៉ុន្តែ​មិន​នឹក​ស្មាន​ថា ក្លិប​បាន​ប្រកាស​បណ្ដេញ​លោក​ចេញ ​​ទាំង​មិន​ទាន់​បាន​ចាក​ចេញ​ពី​ទីលាន​ហ្វឹកហាត់​ស្រួលបួល​ផង៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Chelsea សម្រេច​បណ្តេញ​លោក​ Jose Mourinho ​ចេញ​ហើយ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals