កីឡាករ​ទី​១២ ​នឹង​ជួយ​ Buriram ​ឈ្នះ​បឹង​កេត ក៏​ដូចជា FA Cup ​នៅ​ពេល​ខាង​មុខ


កីឡាករ​ទី​១២ ​នឹង​ជួយ​ Buriram ​ឈ្នះ​បឹង​កេត ក៏​ដូចជា FA Cup ​នៅ​ពេល​ខាង​មុខ

លោក Newin Chidchob ​ប្រធាន​ក្លិប Buriram United ​បាន​និយាយ​ចំពោះ​មុខ​អ្នក​គាំទ្រ​ថា ​មាន​កីឡាករ​ទី​១២​នៅ​ពី​ក្រោយ​ខ្នង​នេះ​ហើយ ទើប​ក្រុម​របស់​លោក​ជោគជ័យ​ខ្លាំង​ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​ផ្ទាល់​ក៏​នឹង​ជួយ​ក្រុម​ឱ្យ​ឈ្នះ​បឹង​កេត​អង្គរ​នៅ​ថ្ងៃ​ទី​២០ និង​ពាន​រង្វាន់ FA Cup ​នៅ​ថ្ងៃ​ទី​២៦​ផង​ដែរ។

 

កីឡាករ​ទី​១២ ​នឹង​ជួយ​ Buriram ​ឈ្នះ​បឹង​កេត ក៏​ដូចជា FA Cup ​នៅ​ពេល​ខាង​មុខ

 

លោក Newin Chidchob ​បុគ្គល​ដែល​នាំ​ក្រុម​បាល់ទាត់​នៅ​ខេត្ត Buriram ​ឱ្យ​ជោគជ័យ​មាន​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​ ​និង​ជា​ក្រុម​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​ថៃ ​បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ​ក្រុម Buriram United ​នឹង​ក្រសោប​យក​ពាន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ការ​គាំទ្រ​ពី​កីឡាករ​ទី​១២ (អ្នក​គាំទ្រ)។ ដោយ​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ ពេល​ប៉ះ​ក្រុម​បឹង​កេត​អង្គរ​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup ​ក្រុម Buriram ​នៅ​តែ​ជា​ក្រុម Champions ​ហើយ​នៅ​ថ្ងៃ​ទី​២៦ ​ប៉ះ​ជាមួយ​ក្រុម Muang​ Thong United ​ក្នុង​ពាន​រង្វាន់ FA Cup ​ក្រុម Buriram ​ក៏​នៅ​តែ​ជា Champions ​ដដែល។

 

 កីឡាករ​ទី​១២ ​នឹង​ជួយ​ Buriram ​ឈ្នះ​បឹង​កេត ក៏​ដូចជា FA Cup ​នៅ​ពេល​ខាង​មុខលោក Newin Chidchob

 

ក្លិប​ដែល​មាន​គ្រូ​បង្វឹក​ឈ្មោះ​ថា​ Alexandre Gama ​ខាង​លើ​បាន​បញ្ចប់​រដូវ​កាល​យ៉ាង​ល្អ​ឥត​ខ្ចោះ ដោយ​មិន​មាន​ចាញ់​មួយ​ប្រកួត​នោះ​ទេ ហើយ​ថែម​ទាំង​ជា​ក្រុម​ដែល​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ច្រើន​ជាង​គេ​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត Buriram United ​ក៏​ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​លីក​កំពូល​ថៃ​បាន​ច្រើន​ជាង​គេ​ផង​ដែរ (៤​ដង) ។ ចំណែក​ឯ​ក្នុង​ឆ្នាំ​២០១៥​នេះ ពួកគេ​បាន​កាន់​ពាន​៣​រួច​មក​ហើយ គឺ ​Kor Royal Cup ​ឈ្នះ​នៅ​ខែ​មករា , Thai League Cup ​ទើប​តែ​ឈ្នះ​ខែ​វិច្ឆិកា​ និង​ Thailand Premier League ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ Buriram United