កីឡាករ​​ចិន​​​ក្លិប Guangzhou បាក់​ជើង​ពេលប៉ះ​ Barca ល្ងាចមិញ


កីឡាករ​​ចិន​​​ក្លិប Guangzhou បាក់​ជើង​ពេលប៉ះ​ Barca ល្ងាចមិញ

ក្លិប​ជើងឯក​អាស៊ី Guangzhou Evergrande របស់​ចិន បាន​ជួប​រឿង​អាក្រក់​២​ផ្ទួនៗ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​មិន​ត្រឹមតែ​ចាញ់​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប Barcelona ៣-០ នៅ FIFA Club World Cup ប៉ុណ្ណោះ​ទេ តែ​កីឡាករ​ម្នាក់របស់​ខ្លួន​ បាន​រង​របួស​រហូត​បាក់​ជើង​អំឡុង​ពេល​ប្រកួត។

 

កីឡាករ​​ចិន​​​ក្លិប Guangzhou បាក់​ជើង​ពេលប៉ះ​ Barca ល្ងាចមិញ

 

ហេតុការណ៍​បាក់​ជើង​ខាងលើ​បាន​កើត​ឡើង​លើ​ខ្សែ​ការពារ Zou Zheng ពេល​រូបគេព្យាយាម​ប្រជែងគ្នាជាមួយ​កីឡាករ Dani Alves ពេល​ដែល Andres Iniesta ទាត់​បាល់​ពិន័យ​ហ្រ្វ៊ីឃីក (Freekick)។ ភ្លាមៗ ក្រោយ​ឃើញ Zheng រង​របួស កីឡាករ​ទាំង​២​ក្រុម​បាន​ផ្អាក​ការ​ប្រកួត​ហើយ​លើក​ដៃ​ហៅ​គ្រូពេទ្យ​ដើម្បី មក​សង្គ្រោះ​បន្ទាន់។

 

គេ​សង្កេត​ឃើញ​ថា​ការ​ប្រកួត​ល្ងាច​មិញ​នេះ Barca អវត្តមាន​កីឡាករ​ឆ្នើម​២​រូបគឺ Neymar និង Messi ដោយ​សារ​តែ​ពួក​គេ​សុទ្ធ​តែ​មាន​បញ្ហា​របួស ដែល​វា​គឺជា​កង្វល់​មួយ​សម្រាប់​លោក Luis Enrique នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដែល​ក្រុម​របស់​លោក​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​មក​ពី​អាមេរិក​ឡាទីន​គឺ River Plate៕
 
បញ្ជាក់៖ វីដេអូអាចប៉ះពាល់អារម្មណ៍ប្រិយមិត្ត
 

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror