Jose Mourinho ត្រូវ​ក្លិប Chelsea បណ្តេញចេញ​ក្លិប

​កីឡា​៖​លោក Jose Mourinho ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវ​ក្លិប​តោ​ខៀវ Chelsea បណ្តេញ​ចេញពី​តំណែង ក្រោយពី​មានការ​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ប្រធាន​ក្លិប​សេដ្ឋី​រុស្សី លោក Roman Abramovich​។ ការបញ្ចប់​តួនាទី​របស់លោក​នេះ គឺ​ដោយសារ​ដឹកនាំ​ក្លឹប​ឲ្យ​ធ្លាក់​ដល់​លេខ​រៀង​ទី​១៦ មាន​១៥​ពិន្ទុ​ក្នុង​១៦​ប្រកួត ស្ថិតនៅ​បាត​តារាង​។​

​តាម​ប្រភពព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា បន្ទាប់​បណ្តេញ​លោក​លោក Jose Mourinho​ចេញពី​តំណែង ខណៈ​នេះ​ក្លិប​តោ​ខៀវ Chelsea កំពុងតែ​ទាក់ទង​អតីត​គ្រូបង្វឹក​ក្លឹប Tottenham គឺ​លោក Juande Ramos ដើម្បី​មក​ជំនួស​តំណែង​លោក Jose Mourinho ។ ទន្ទឹម​នោះ​ទីភ្នាក់ងារ​របស់លោក Juande Ramos បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុង ដើម្បី​ពិភាក្សា​ពី​ការដោះដូរ​នេះ​៕

Jose Mourinho ត្រូវ​ក្លិប Chelsea បណ្តេញចេញ​ក្លិប