កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

បណ្ដាញ​ Facebook បាន​បញ្ចេញ​នូវ​ការ​អាប់ដេត​ថ្មី​មួយ​ទៅ​លើ​កម្មវិធី​ផ្ញើ​សារ​ Messenger របស់​ខ្លួន​ ដោយ​ធ្វើ​ឲ្យ​ការ​ផ្ញើ​សារ​កាន់​តែ​មាន​ភាព​សប្បាយ​និង​ប្លែក​ជាង​ពី​មុន។

 

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

 

ចាប់​ពី​ថ្ងៃ​នេះ​​អ្នក​នឹង​អាច​ធ្វើ​ការ​​កំណត់​ពណ៌​សម្រាប់​ការ​ Chat នី​មួយ​ៗ,​ ​ប្រើ​ Emoji ផ្សេង​ជំនួស​ឲ្យ​រូប​សញ្ញា​មេដៃ​ដែល​ធ្លាប់​មាន​រាល់​ដង​ និង​អាច​ផ្លាស់​ប្ដូរ​ឈ្មោះ​របស់​គូ​ភាគី​នីមួយៗ​ដែល​នៅ​ក្នុង​ Chat បាន​ទៀត​ផង។

 

ដើម្បី​អាច​ធ្វើ​ដូច​នេះ​បាន​អ្នក​គ្រាន់​តែ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

 

​​​​១. ធ្វើ​ការ​អាប់​ដេត​កម្មវិធី​ Messenger ​នៅ​លើ​ទូរសព្ទ​របស់​អ្នក​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បំផុត​ដោយ​ចូល​ទៅ​កាន់​ App Store សម្រាប់​ iOS និង​ Play Store សម្រាប់​ Android

 

២. បន្ទាប់​មក​បើក​កម្មវិធី​​នេះ​ឡើង។ នៅ​​លើ​ iOS ចុច​លើ​​ប្រអប់​ Chat មួយ​រួច​ចុច​លើ​ឈ្មោះ​អ្នក​ដែល​ Chat ជា​មួយ ចំណែក​ឯ​លើ​ទូរសព្ទ​ Android ចុច​លើ​សញ្ញា​​ចុច​បី​ដែល​នៅ​ផ្នែក​ខាង​លើ​

 

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

 

៣. នៅ​ពេល​នោះ​វា​នឹង​បង្ហាញ​ជម្រើស​បី​សម្រាប់​អ្នក​គឺ​ Color, Emoji និង​ Nicknames

 

៤. ចុច​លើ​ Color ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពណ៌​សម្រាប់​ប្រអប់​ Chat មួយៗ

 

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

 

៥. ចុច​លើ​ Emoji ដើម្បី​​ជំនួស​សញ្ញា​មេដៃ​ ​ដោយ​ Emoji ថ្មី​

 

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

 

៦. ចុច​លើ ​Nicknames ដើម្បី​កំណត់​ឈ្មោះ​ថ្មី​ឲ្យ​ដៃ​គូ Chat របស់​អ្នក​រួម​ទាំង​ខ្លួន​អ្នក

 

កម្មវិធី​ Facebook Messenger ​អាប់​ដេត​ថ្មី​កាន់​តែ​ប្លែក​ជាង​មុន​​

 

បញ្ជាក់​ថា​ មិន​ថា​អ្នក​ Chat ជា​មួយ​អ្នក​ណា​នោះ​ទេ ​គេ​នឹង​អាច​ឃើញ​ការ​ផ្លាស់​ប្ដូរ​​នេះ​បាន​មិន​ថា​លើ​ទូរសព្ទ​លើ​កុំព្យូទ័រ​នោះ​ឡើយ​ ហើយ​គេ​ក៏​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​ដូច​ជា​អ្នក​ដែរ៕

 

ចុច​អាន៖ តោះ​! ​សាក​ល្បង​ប្រើ​មុខងារ​រំលឹក​រឿងរ៉ាវ​​នា​ឆ្នាំ​២០១៥​នេះរបស់​ Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​