(មានវីដេអូ) លោក Mourinho ត្រូវបានបណ្តេញចេញក្នុងនាមជាអ្នកចាត់ការមិនបានល្អរបស់ Chelsea

ពេល​វេលា​ជាលើក​ទី​២​ដែល​មានភាព​ជ្រួល​ច្របល់​របស់​លោក Jose Mourinho ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea ត្រូវ​បាន​បញ្ចប់ «ដោយ​ការ​យល់​ព្រម​ទាំង​សង​ខាង» កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​​ប្រធាន​បច្ចេក​ទេស​របស់​ក្លិប​បាន​ប្រកាស​ថា ការ​មិន​ច​សម្រុង​នឹង​គ្នា​របស់​ក្រុម​បាន​ក្លាយ​ជាកត្រា​ដ៏​សំខាន់​។​
d
f
b
ការ​ចាប់​ផ្តើម​ដ៏ខក​ចិត្ត​របស់ក្រុម Chelsea នៅ​រដូវ​កាល​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​កម្ម​​សិទ្ធិក្លិប​លោក Roman Abramovich សម្រេច​ចិត្ត​ធ្វើការ​បណ្តេញ​ចេញ ខណៈ​ដែល​ក្លិបនេះ​បាន​បញ្ជាក់​ថា វា​​បាន​ផ្តល់ «​នូវ​អត្ថ​ប្រយោជន៍​ដ៏ល្អ​បំផុត​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​​ចែកផ្លូវ​គ្នា​»​។ ការ​រង​បរា​ជ័យ​៩​លើកក្នុង​ចំណោម​១៦​​ប្រកួត​​បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Premier League មួយ​នេះ នាំ​មុខ​​ត្រឹម​តែ​​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​លើ​ក្រុម​ស្ថិតក្នុង​តំបន់​កាត់​ចោល ហើយ​លោក Michael Emenalo ដែល​ជា​ប្រធាន​បច្ចេក​ទេស​បាន​ឲ្យ​ដឹង​ថា Chelsea មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​​នេះ​ឡើយ​។ លោក​បាន​ប្រាប់​ទូរ​ទស្សន៍ Chelsea TV ថា៖​ «ខណៈ​ដែលមាន​​នូវ​​ការ​​ខក​ចិត្ត​ដ៏​ធំ​សម្រាប់​រាល់​គ្នា​ដែល​បាន​ធ្វើ​ការ​ងារ​យ៉ាង​ច្រើន​សម្រាប់​ក្លិប​នេះ ក្លិប​កីឡា​បាល់​ទាត់ Chelsea នៅ​តែ​ស្ថិតក្នុង​​​បញ្ហា​។ លទ្ធ​ផលនេះ​មិន​ល្អ​ឡើយ​។ វាហាក់​ដូច​ជា​​ការ​មិន​ចុះ​សម្រុង​គ្នា​យ៉ាង​​ច្បាស់​​រវាង​អ្នក​ចាត់​ការ​ទូទៅ និង​កីឡាករ​។
a
c
យើង​មាន​អារម្មណ៍​ថា វា​ដល់​ពេល​ហើយ​​ក្នុង​ការ​ចាត់​វិធាន​ការ​»​។ Chelsea បាន​ឲ្យ​ដឹង​ថា លោក Mourinho វ័យ​៥២​ឆ្នាំ បាន​ចាក​ចេញ​ក្នុង​ពេល​វេលា​ដ៏​ល្អ ពោលគឺ​រយៈ​ពេល​២​ឆ្នាំ ក្រោយ​ពី​វិល​ទៅកាន់​ក្លិបនេះ​​វិញ បន្ទាប់​ពី​​កាន់​តំណែងនោះ​ក្លិប Inter Milan និង Real Madrid​។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​​ត្រូវ​បាន​​​គេ​ប្រាប់​ពី​ជោគ​វាស​នា​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​​មួយ​ជា​មួយ​នឹង​មន្ត្រី​របស់​ក្លិប​កាល​ពី​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​រយៈ​​ពេល​២​ថ្ងៃ​នៃ​កិច្ច​ពិភាក្សា​ជា​មួយ​នឹង​​ក្រុម​ប្រឹក្សា​៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia & DailyMail