គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

​កន្លងមក ទាំងស្រី​ស្អាត ប៊េ​នី និង ឌុ​ច លីដា សុទ្ធតែ​បាន​និយាយ ថា នាង​នឹង​កាត់បន្ថយ​ការ​ស្លៀកពាក់​សិច​ស៊ី ក្រោយពី​ទទួលរង​នូវ​ការរិះគន់​ខ្លះៗ​ពី​សំណាក់​ទស្សនិកជន ។ ដោយឡែក​ស្រី​ស្អាត គង់ វង្ស​យ៉ា​ទី ដែល​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​មិន​ខ្លាចក្រែង​អ្នក​ជុំវិញខ្លួន​នោះ នៅ​សុខៗ​ស្រាប់តែ​នាងនិយាយថា ខ្លួន​មាន​អារម្មណ៍​ចាស់ទុំ​ជាង​មុន ហើយ​រាល់​ការ​ស្លៀកពាក់ និង ការនិយាយស្តី​របស់​នា​ង​ក៏ត្រូវ​ផ្លាស់ប្តូរ​ជាង​មុន​ដែរ ។

គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

មិនដឹងថា ពាក្យសម្តី​របស់​ស្រី​ស្រស់​រូបនេះ​និយាយ​ចេញពី​ចិត្ត​ផ្ទាល់ ឬ ក៏មាន​អ្នក​បង្ខំ​ពីក្រោយ​នោះទេ ដូច​ដឹង​ស្រាប់​ហើយ​ថា គង់ វង្ស​យ៉ា​ទី គឺជា​ស្រី​ស្អាត និង ស៊ី​វិ​ល័យ ដែល​ចូលចិត្ត​ប្រើប្រាស់​សម្ភារ​ទំនើបៗ និង មានតម្លៃ​ថ្លៃ ជា ពិសេស​នាង​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​សខ្ចី ជាដើម ។ គង់ វង្ស​យ៉ា​ទី បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា នាង​ពិតជា​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​មែន រាល់ពេល​ចូលរួម​កម្មវិធី​ជួបជុំ​មិត្តភក្តិ​ម្តងៗ បើ​មិនបាន​តែងខ្លួន​ស្រស់ស្អាត និង សិច​ស៊ី​ទេ គឺ​នាង​មិន​អស់ចិត្ត​ឡើយ ប៉ុន្តែ​មួយរយៈ​កន្លងមកនេះ នាង​មាន​អារម្មណ៍​ថា ចង់​ផ្លាស់ប្តូ​រការ​ស្លៀកពាក់​បែប​ស្រគត់ស្រគំ​វិញ​ម្តង ។

គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

ថ្វីដ្បិតតែ​នាង​ងាក​មក​ស្លៀកពាក់​បែប​ស្រគត់ស្រគំ តែ គង់ វង្ស​យ៉ា​ទី នៅតែ​ស្រស់ស្អាត និង មាន​អ្នក​តាម​សុំ​ស្នេហ៍​ជា​ហូរហែ ។ គង់ វង្ស​យ៉ា​ទី បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​នាង​ផ្លាស់ប្តូរ​បែបនេះ​មិនមែន​ដោយសារ​មាន​នរណាម្នាក់​បង្ខិតបង្ខំ​ឲ្យ​នាង​ធ្វើ​នោះទេ អ្វីៗ​គឺ​កើតឡើង​ពី​ក្នុង​ចិត្ត​របស់​នាង​ផ្ទាល់ ។ ទោះបីជា គង់ វង្ស​យ៉ា​ទី ប្រកាស ថា នឹង​កាត់បន្ថយ​ការ​ស្លៀកពាក់​សិច​ស៊ី​ក្តី ប៉ុន្តែ​នៅពេលដែល​នាង​ចូលរួម​កម្មវិធី​ធំៗ នាង​នៅតែ​ជ្រើសរើស​ការ​ស្លៀកពាក់​សិច​ស៊ី​ដូចដើម រហូត​នាង​និយាយថា បើ​ចូលរួម​កម្មវិធី​ធម្មតា​គឺ​ប្រើ​ឈុត​សម្លៀកបំពាក់​ធម្មតា​បាន តែបើ​ចូលរួម​កម្មវិធី​ធំៗ គឺ​មិនអាច​លេងសើច​បានទេ ត្រូវ​ជ្រើសរើស​ឈុត ណា​ដែល​សមរម្យ​ចូល​ចំណោម​គេ​ចុះបើ​មិន​ដូច្នេះ​ទេ ច្បាស់​ជា​មិត្តភក្តិ​សើចចំអក​ហើយ ។

គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

រហូតមកទល់​ពេលនេះ​ទោះបីជា គង់ វង្ស​យ៉ា​ទី នៅតែ​ពុំ​សារភាពថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ក្តី តែ​អ្នក​ក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា នាង​មាន​គូស្នេហ៍​រួចហើយ ថែមទាំង​ប្រចណ្ឌ​នាង​ខ្លាំង​ទៀតផង ។ ប្រហែល​ដោយសារ​មូលហេតុ​នេះ​ទើប​នាង​ផ្លាស់ប្តូរ​ការ​ស្លៀកពាក់​ពី​សិច​ស៊ី មកស្រគត់ស្រគំ​វិញ ពីព្រោះ​គេ​មិន​ចង់ឃើញ​មាន​បុរស​ផ្សេងទៀត​មក​តាម​ញ៉ែ​នាង​ឡើយ ។ ប៉ុន្មាន​ខែ​មុននេះ គង់ វង្ស​យ៉ា​ទី បាន​ឲ្យ​ដឹងថា នាង​គ្រោង​នឹងធ្វើ​ពិធី​មួយ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​អ្នក​ក្នុង និង ក្រៅ​សិល្បៈ តែ​មកទល់ពេលនេះ នាង​នៅ​មិនទាន់​បង្ហាញថា​ជា​កម្មវិធី​អ្វី​ទេ រង់ចាំ​ពេលវេលា​មកដល់​ទើប​នាង​ប្រាប់ ។

គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

គង់ វង្ស​យ៉ា​ទី កាន់តែ​ស្រស់ស្អាត​ឡើងៗ រាល់ពេល​នាង​បង្ហាញមុខ​នៅ ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​ក្នុងនាម​ជា​ពិធី​ការិនី ពិតជា​ទទួល​បានការ​សរសើរ​យ៉ាង ច្រើន​ពី​សំណាក់​ទស្សនិកជន ជាពិសេស​គឺ​រូប​សម្រស់​របស់​នាង​ពិតជា​ទាក់ ទាញ​ខ្លាំងណាស់ ។ ក្រោយពី​ក្លាយជា​តួឯក​ស្រី​នៅក្នុង​រឿង «​ខ្មោច​ប្រពន្ធ​ស្តេច » រួចមក គង់ វង្ស​យ៉ា​ទី កាន់​តែមាន​ហាងឆេង​ល្អ ត្រូវបាន​គេ​ទំនាក់ទំនង​ហៅ​ថត​រឿង​ជា​បន្តបន្ទាប់​ក្នុង​តំណែង​ជា​តួឯក​ស្រី​ទៀតផង ហើយ​នៅពេលនេះ នាង​ត្រៀម ខ្លួន​ថត​រឿង​ថ្មី​ជា​បន្តទៀត ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ពី​ចំណងជើង​រឿង​នៅឡើយ​ទេ ។

គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​

ស្របពេល​ដែល​នាង​ឈានឡើង ដល់​តំណែង​ជា​តួឯក​ស្រី ស្រាប់​តែមាន​ព័ត៌មាន​ថា គង់ វង្ស​យ៉ា​ទី បាន​តម្លើង​តម្លៃ​ខ្លួន​មួយ​ទ្វេ​ជា​ពីរ ។ ឆ្លើយតប​ទៅ នឹង​រឿងនេះ គង់ វង្ស​យ៉ា​ទី បានបញ្ជាក់​ប្រាប់ថា មិន​ប្រកាន់​ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ការថត​រឿង​នីមួយៗ​នោះទេ ទោះបីជា​គេ​ឲ្យ​តម្លៃ​ខ្ពស់​ឬ​ទាប ក៏​នាង​ទទួល​ថត​ដោយ​ក្តី​រីករាយ អ្វីដែល​សំខាន់​នោះ​គឺ​សាច់រឿង បើ​គិតថា​រឿង​នោះ​ល្អ ហើយ​ចូលចិត្ត​នាង​យល់ព្រម​ថត​ភ្លាម ៕ ម៉ា រី​សា​

​ ​ ​ ​ គង់ វង្ស​យ៉ា​ទី កាត់បន្ថយ​ភាព​សិច​ស៊ី​