​ប៉ូលិស​នាំ​ជនសង្ស័យ​ប្លន់ ទៅ​បង្ហាញ​កន្លែង លាក់​គ្រឿងអលង្ការ និង​យកមក​ប្រគល់ ជូន​ម្ចាស់​ដើម​

បាត់ដំបង​: កម្លាំង​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ក្រោម​ការចូលរួម​ពី​លោក​ព្រះរាជ អាជ្ញារង ហេង លុយ នៅ​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បាន​នាំ​ជនសង្ស័យ ជា​មុខសញ្ញា​ប្លន់ នៅ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួនកាល ពីពេល​ថ្មីៗ​នេះ ដើម្បី​ឲ្យ​ចង្អុលបង្ហាញ​កន្លែង ដែល​ជននេះ លាក់​គ្រឿងអលង្ការមួយ ចំនួន​។​

​ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងនោះ ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ចិញ្ចៀន​២៩​វង់ និង​ក្រវិល​១៦​គូ​។ ចំណែក​ជនសង្ស័យ​ម្នាក់ ដែល​នគរបាល​ឃាត់ខ្លួន គឺ​ពុំទាន់​បាន​រកឃើញ វត្ថុតាង​អ្វី​នៅ​នឹង​ខ្លួន​របស់គេ​នោះឡើយ ដោយសារតែ​ជននេះ បាន​កប់​ទុក នៅ​ចំណុច​មួយកន្លែង ក្នុង​តំបន់​ព្រៃរនាម​។​

​ក្រោយមក សមត្ថកិច្ច​ក៏​នាំខ្លួន​គេ​ទៅ​ចង្អុលបង្ហាញ កន្លែង​លាក់ទុក គ្រឿងអលង្ការ​នោះ តែ​មិនបាន​ប្រយោជន៍​អ្វី​នោះទេ ដោយសារ​រក​មិនឃើញ​។​លុះ​នៅ​ថ្ងៃទី​១៧ ខែធ្នូ​នេះ សមត្ថកិច្ច​រួម​នឹង​ព្រះរាជអាជ្ញារង ក៏បាន​ឲ្យ​ជនសង្ស័យ​រូបនេះ​ទៅ​ចង្អុលបង្ហាញ ជា​លើក​ទី​២ ដោយ​រូបគេ បាន​នាំទៅដល់​ចំណុច​ព្រៃរនាម ស្ថិតក្នុង​ភូមិ​ទួល​ព្រំ​១ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ព្រមទាំង​បាន​រកឃើញ​វត្ថុតាង ដែល​ជននេះ បាន​កប់​នៅក្នុង​ទឹក​ប្រឡាយ គឺ​ចិញ្ចៀន​មាន​ចំនួន​៤៤​វង់ ក្រវិល​១៦​ចំហៀង ដែលជា​របស់គេ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់ នៅ​កណ្ដាល​ក្រុង​រួចមក​។ បច្ចុប្បន្ន វត្ថុតាង​ជា​គ្រឿងអលង្ការ​ទាំងនេះ សមត្ថកិច្ច បាន​យកទៅ​ប្រគល់ជូន ជនរងគ្រោះ​វិញ​អស់ហើយ​៕V​/S