ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំ​១២​កញ្ចប់​

​កណ្តាល: កម្លាំង​ប៉ុស្ដិ៍នគរបាល រដ្ឋបាល​ពោធិ៍​បាន ទទួល​ព័ត៌មាន មានការ​ណាត់ជួប​ដោះដូរ សារធាតុ​ញៀន​ខុសច្បាប់ កម្លាំង​បាន​ចុះ​ពួនស្ទាក់ និង​បង្ក្រាប​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន​១២​កញ្ចប់​។​

​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ។​

​ជនសង្ស័យ ឈ្មោះ គឹម នឿន ភេទ​ស្រី អាយុ​៣៧ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។​

​វត្ថុតាង​ចាប់យក​បាន មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ១២ កញ្ចប់​តូច ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក NOKIA កញ្ចប់​បារី​ចំនួន ១ ។​

​មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ពោធិ៍​បាន ទទួល​ព័ត៌មាន មានការ​ណាត់ជួប​ដោះដូរ សារធាតុ​ញៀន​ខុសច្បាប់ កម្លាំង​បាន​ចុះ​ពួនស្ទាក់ ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​នាំទៅ​ឆែក​កន្លែង​គេ​លាក់ខ្លួន ឃើញ​សារធាតុ​ញៀន​១២ កញ្ចប់​តូច រួច​កម្លាំង​ជំនាញ នគរបាល​យុត្តិធម៌​ស្រុក នាំមក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​នឹង​បន្ត តាម​នីតិវិធី​៕V​/S

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំ​១២​កញ្ចប់​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំ​១២​កញ្ចប់​