ធ្លាយ​រឿង Justin មាន​ស្នេហា​​​៤​ខែ​ហើយ ជាមួយ​តារា​ស្រី​អាយុ​បង១៥​ឆ្នាំ

ធ្លាយ​រឿង Justin មាន​ស្នេហា​​​៤​ខែ​ហើយ ជាមួយ​តារា​ស្រី​អាយុ​បង១៥​ឆ្នាំ

​​នា​ពេល​ថ្មី​ៗ​នេះ មាន​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ តារា​ចម្រៀង​ល្បី Justin Bieber បាន​សាង​ស្នេហ៍​ជា​មួយ​​តារា​​ម៉ូដែល Kourtney Kardashian ដែល​ជា​បង​​ស្រី​របស់ Kim Kardashian ហើយ​ពួក​គេ​មាន​អាយ​ខុស​គ្នា​ដល់​ទៅ១៥​ឆ្នាំ។

 

ធ្លាយ​រឿង Justin មាន​ស្នេហា​​​៤​ខែ​ហើយ ជាមួយ​តារា​ស្រី​អាយុ​បង១៥​ឆ្នាំ

 

នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​​នេះ ​ពាក្យ​ចចាមអារ៉ាម​ស្នេហា​របស់​ Justinវ័យ​២១​ ឆ្នាំ​និង​ Kourtney ​វ័យ​៣៦​ឆ្នាំ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​លើ​បណ្ដា​សារព័ត៌មាន​បរទេស។ អ្នក​សារព័ត៌មាន​សង្ស័យ​ថា​តារា​ទាំង​ពីរ​បាន​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​គ្នា​កាល​ពី​ខែ​វិច្ឆិកា​ បន្ទាប់​ពី​ពួក​គេ​​បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​នៅ​ទីក្រុង West Hollywood រដ្ឋ California ។

 

បើ​តាម​ប្រភព​មួយ​​​​បាន​បង្ហើប​ឲ្យ​ US Weekly ដឹង​ថា៖” JustinនិងKourtneyមាន​ទំនាក់ទំនង​នឹង​គ្នា​តាំង​ពី​ចុងខែ​សីហា” ខណៈ​ប្រភព​មួយ​ទៀត​បាន​ប្រាប់​ទស្សនាវដ្ដី People ថា៖ ​”ស្នេហា​ពួក​គេ​មាន​ច្រើន​ខែ​មក​ហើយ។ Justin ក៏​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​របស់​ Kourtneyផង​ដែរ”។

 

យ៉ាងណាក្ដី​ប្រភព​​បាន​បន្ថែម​ថា ស្នេហា​នេះ​មិន​បាន​យូរ​ទេ ព្រោះ​វា​គ្រាន់​តែ​​ធ្វើ​ឲ្យ​ Kourtney មាន​អារម្មណ៍​ល្អ​​និង​ចង់​សប្បាយ​តែ​មួយ​ពេល​ប៉ុណ្ណោះ​។ ចំណែក ​​​​ Justinគិត​ថា​នាង​សិចស៊ី ប៉ុន្តែ​នាង​មាន​វ័យ​ចាស់​ជាង៕

 

ធ្លាយ​រឿង Justin មាន​ស្នេហា​​​៤​ខែ​ហើយ ជាមួយ​តារា​ស្រី​អាយុ​បង១៥​ឆ្នាំ

 

ចុចអាន៖តារា​ម៉ូដែល​និយាយ​ពី​រឿង​​ឡើង​គ្រែ​បី​នាក់​ជាមួយ Justin Bieber

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror