កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

កាល​ពី​ពេល​ថ្មី​នេះ ​តារា​​សម្ដែង​ល្បី​ហុងកុង Donnie Yen ហៅ កុំកុំ បាន​ចេញ​សម្ពោធ​ខ្សែ​ភាពយន្ត​កុងហ្វូ​ថ្មី​របស់​ខ្លួន​ រឿង “Ip Man 3”។ តារា​ក្បាច់​គុន​វ័យ ៥២ឆ្នាំ​រួម​ជាមួយ​តារា​ហុងកុង​ជា​ច្រើន​ទៀត​ដែល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​នេះ បាន​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​របស់​ពួក​គេ​ នៅ​រោង​ភាពយន្ត​នៅ​ហុងកុង។

 

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

ផលិតកម្ម Pegasus Pictures ទើប​តែ​បង្ហាញ​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​មួយ​ទៀត​សម្រាប់​ខ្សែ​ភាពយន្ត “IP Man 3” ដែល​សម្ដែង​ដោយ​​តារា​​ក្បាច់​គុន​ហុងកុង Donnie Yen (កុំកុំ) និង​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​អាមេរិក Mike Tyson។

 

ខ្សែ​ភាពយន្ត “IP Man 3” ក៏​មាន​ចូលរួម​សម្ដែង​ផង​ដែរ​ពី​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​អាមេរិក Mike Tyson។ សម្រាប់​វគ្គ​៣​នេះ តារា​សម្ដែង កុំកុំ បាន​ត្រលប់​មក​គ្រង​តំណែង​តួ​លោក​គ្រូ​ក្បាច់​គុន Yip Man ដដែល។ Yip Man គឺ​ជា​តួ​អង្គ​ពិត ដោយ​លោក​គឺ​ជា​គ្រូ​ក្បាច់​គុន​ចិន​ដ៏​ល្បីល្បាញ (កើត​ឆ្នាំ ១៨៩៣, ស្លាប់​ឆ្នាំ ១៩៧២) និង​បាន​បណ្ដុះបណ្ដាល​កូន​សិស្ស​ជា​​តារា​ជា​ច្រើន​រួម​ទាំង​តារា​សម្ដែង Bruce Lee (លី ស៊ាវឡុង)។ តារា​សម្ដែង Bruce Lee ក៏​បាន​បង្ហាញ​មុខ​ក្នុង​វគ្គ​នេះ​ដែរ តាម​រយៈ​​ជំនួយ​បច្ចេកទេស​កុំព្យូទ័រ។

 

ភាពយន្ត​ដែល​ចំណាយ​ដើម​ទុន​អស់​ជាង ៣៦លាន​ដុល្លារ នឹង​មាន​ចេញ​បញ្ចាំង​ផ្លូវការ​​នៅ​ហុងកុង​ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​នឹង​ទៅ​ដល់​រោង​កុន​អាមេរិក នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ ៕

 

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

កុំកុំ ចេញ​សម្ពោធ​រឿង​កុងហ្វូ​ថ្មី “Ip Man 3”

 

ចុចទីនេះ​ ដើម្បី​ទស្សនាវីដេអូ Trailer របស់ “Ip Man 3″

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ xinhuanet