មាស សុខសោភា ប្រកាស​ឈប់​ច្រៀង​ចម្រៀង copy តែ​បើ​គ្មាន​អ្នក​គាំ​ទ្រ​…

មាស សុខសោភា ប្រកាស​ឈប់​ច្រៀង​ចម្រៀង copy តែ​បើ​គ្មាន​អ្នក​គាំ​ទ្រ​…

មាស សុខសោភា បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ​កញ្ញា​បាន​ប្រកាស​ឈប់​ច្រៀង​ចម្រៀង copy ពី​គេ​ហើយ​តាំងពី​ពីរ​ឆ្នាំ​មុន​មក​ម្ល៉េះ តែ​ប្រសិន​បើ​ចម្រៀង Original song នោះ​មិន​ទទួល​បាន​ការ​គាំទ្រ​ទេ នាង​នឹង​បក​មក​ច្រៀង​ចម្រៀង​ចម្លង​ពី​គេ​វិញ។

 

មាស សុខសោភា ប្រកាស​ឈប់​ច្រៀង​ចម្រៀង copy តែ​បើ​គ្មាន​អ្នក​គាំ​ទ្រ​…

 

តារា​ស្រី​មាន​ប្រភព​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​បាន​និយាយ​ថា “បង​ឥឡូវ​ឈប់​ច្រៀង​ចម្រៀង copy ពីរ​ឆ្នាំ​ហើយ និង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ចម្រៀង Original ឲ្យ​បាន​ច្រើន ព្រោះ​អ្នក​គាំទ្រ​បច្ចុប្បន្ន​គេ​មិន​ចូលចិត្ត​អ្វី​ដែល​ចម្លង​ពី​គេ​ទៀត​ទេ។” ទន្ទឹម​នឹង​ការ​លើក​ឡើង​ដូចនេះ កញ្ញា​បាន​បញ្ជាក់​ដែរ​ថា​ប្រសិនបើបងប្អូន​ក្នុង​ស្រុក​មិន​ជួយ​គាំទ្រ​ចំពោះ​ស្នាដៃ​ទាំងនេះ​ទេ ​នាង​នឹង​ឈប់​ធ្វើ ហើយ​បក​មក​ច្រៀង​ចម្រៀង  copy  វិញ។

 

 

“ចាស​អូន បង​រាល់ថ្ងៃ​ហ្នឹង​ប្រឹង​ធ្វើ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ដោយ​មិន​ចម្លង​ពី​គេ តែ​ប្រសិន​បើ Original Song ទាំង​នោះ​ មិន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ទេ​នោះ​ ខ្ញុំ​នឹង​ឈប់​ធ្វើ ហើយ​មក​បន្ត​ច្រៀង​ចម្រៀង​ចម្លង​ពី​គេ​វិញ ព្រោះ Original Song នីមួយ​ៗ​ចំណាយ​ពេល​ច្រើន​ណាស់ ហើយ​បើ​គ្មាន​អ្នក​គាំទ្រ​ទៀត​ អាច​ធ្វើឲ្យ​ក្រុម​ខ្ញុំ​បាក់​ទឹកចិត្ត​បាន។”

 

 

មាស សុខសោភា ប្រកាស​ឈប់​ច្រៀង​ចម្រៀង copy តែ​បើ​គ្មាន​អ្នក​គាំ​ទ្រ​…

 

 

ជាមួយ​គ្នា​នោះ​ដែរ​ប្អូន​ស្រី មាស សុខរតនៈ  រូប​នេះ បាន​បកស្រាយ​ចំពោះ​ការ​យល់​ខុស​មួយ​ចំនួន​ចំពោះ​ចម្រៀង​មួយ​បទ “ស្នេហា​អាថ៌​កំបាំង” ថា​នាង​នៅ​តែ​ចម្លង​ពី​គេ​នោះ​ថា ​ជា​ចម្រៀង​ដែល​នាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​គ្រឿង​សម្អាង​មួយ។ ដូចនេះ​មិន​មែន​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ ដែល​មាន​សាច់​ភ្លេង​បែប​នោះ​ នៅ​ប្រទេស​ផ្សេង​ទៀត​ដូច​វៀតណាម​ក៏​មាន​ដែរ ព្រោះ​ខាង​ក្រុមហ៊ុន​គេ​តម្រូវ​ឲ្យ​ធ្វើ​បែប​អីចឹង៕

 

 

អត្ថបទ៖ទ្រី រ៉ាវី