អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ប្ញស្សីកែវ

ភ្នំពេញ៖ ផ្ទះល្វែងប្រជាពលរដ្ឋមួយខ្នង នៅជិតវត្តទួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កំពុងតែត្រូវ បានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយកម្លាំងអាជ្ញាធរ និងក្រុមពន្លត់អគ្គិភ័យ ក៏កំពុងតែ សហការ គ្នាក្នុងការជួយពន្លត់ ដែលអគ្គិភ័យនេះបានចាប់ផ្តើមឆាបនេះ នៅម៉ោង៩៖២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងអំពីមូលហេតុនៃការឆាបឆេះនោះ ថាបណ្តាលមកពីអ្វីនោះទេ ហើយខណៈនេះដែរ ក្រុមពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់ជាច្រើនគ្រឿងដើម្បីទៅជួយអន្តរាគមន៍ ដើម្បីពន្លត់ការឆាបឆេះ ក៏ដូចជាបង្ការមិនឲ្យរាលដាលទៅដល់កន្លែងផ្សេងទៀតផងដែរ៕

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ប្ញស្សីកែវ
អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ប្ញស្សីកែវ
អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ប្ញស្សីកែវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត