​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ​ក្រុង​បាងកក​ហើយ​

រាជធានី​ភ្នំពេញ​៖​នៅ​ម៉ោង ៩៖០០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទៅដល់ ព្រលានយន្តហោះ​នាទី​ក្រុង​បាងកក ប្រទេស​ថៃ​ហើយ ។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ព្រឹក​មិញ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ រយៈពេល​២​ថ្ងៃ នៅ​អំឡុង​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​៕

​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ​ក្រុង​បាងកក​ហើយ​