​អគ្គិភ័យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌឫស្សីកែវ​រលត់​វិញ​ហើយ

រាជធានី​ភ្នំពេញ​៖​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​រស្សី​កែវ ខណ្ឌឫស្សីកែវ​បាលរ​លត់​វិញ​ទាំងស្រុង​ហើយ​នៅ​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ឆាបឆេះ​អស់​រយៈពេល​កន្លះ​ម៉ោង​។​

​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា ផ្ទះមួយ​ខ្នង​មាន​បន្ទប់​ជួល​ចំនួន​៧​បន្ទប់ រួម​និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ និង​ក្នុង​បន្ទប់​ជួល​ជាច្រើន​ទៀត ត្រូវបាន​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង​។ សេចក្តីរាយការណ៍​បន្ត​ថា ក្នុងករណីនេះ​នគរបាល​ពន្លត់​អគ្គិភ័យ​បានចេញ​ទប់ស្កាត់ ទាន់ពេលវេលា​មិន​បង្ក​ការឆាបឆេះ​រាលដាល​ទៅផ្ទះ​ដទៃទៀត ដែល​នៅក្បែរ​នោះឡើយ​។ ប្រតិបត្តិ​ការបាញ់​ពន្លត់​អគ្គិភ័យ​នេះ​ប្រើ​ទឹក​អស់​ចំនួន​៤​រថយន្ត​។ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​នៅឡើយ​ទេ រីឯ​ទំហំ នៃ​ការខូចខាត ក៏​មិនទាន់ បូកសរុប​ផងដែរ​៕

​អគ្គិភ័យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌឫស្សីកែវ​រលត់​វិញ​ហើយ
​អគ្គិភ័យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌឫស្សីកែវ​រលត់​វិញ​ហើយ