ទី​កូ​សាក​កម្លាំង​ជាមួយ​កាម​រី​របួសធ្ងន់​-ស្រាល​៤នាក់នៅ​ក្រុង​ប៉ោយ​ប៉ែត

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យ៉ាង​ហោច​មនុស្ស៤​នាក់​បាន​រង​របួសធ្ងន់-​ស្រាល​ ដោយសារ​រថយន្ត​តូច​បុក​គ្នា​ពេញទំហឹង​(​ទី​កូ​បុក​ជាមួយ​កាម​រី​)កាលពី​វេលា​ម៉ោងជាង​១០​យប់ ​ថ្ងៃ​ទី១៧ ​ធ្នូ ២០១៥ លើ​ដងផ្លូវ​ជាតិ​លេខ៥ ​ក្នុងភូមិ​កូន​ដំរី ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត ​​។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាច​ណ៌​ខាងលើ​រួម​មាន ១-ឈ្មោះ​វ៉ា​ លាង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ​ជា​អ្នកបើកបរ​រថយន្ត​ទី​កូ​ (​របួសធ្ងន់​) ២-ឈ្មោះ​ផានិត​ ភេទ​ប្រុស ​អាយុ២៥​ឆ្នាំ​ (​របួសធ្ងន់​) ៣-​ឈ្មោះ​ជាង​សុ​ឃុន​ ភេ​ទ​ប្រុស​ អាយុ​២៣ឆ្នាំ ​(​របួសធ្ងន់​)​ និង​៤-ឈ្មោះ​នូ​វឹត​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ​ពួក​គេ​ទាំង​៤នាក់​ ​រស់នៅ​ភូមិ​ និង​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ​ប្រាប់​ថា​ មុន​ពេល​កើត​ហេតុ ​រថយន្ត​ទី​កូ ​ពណ៌​ស​ចង្កូត​ឆ្វេង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V.8466 បាន​បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​លិច​ មាន​អ្នក​រួម​ដំណើរ​៣នាក់​ ជា​ជន​រង​គ្រោះ​ខាងលើ​ដោយ​បើកបរ​លើ​ទ្រូងផ្លូវ​ខាងឆ្វេង​ លុះ​កំពុង​ងាក​ឆ្លង​ទៅ​រក​ខាងស្តាំ​ដៃ​វិញ​ស្រាប់តែ​រថយន្ត​តូ​យ៉ូ​តា​កាម​រី​ ពណ៌​ទឹកប្រាក់​ចង្កូត​ស្តាំ​ ស៊េរី​ឆ្នាំ​1995 ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​2A.2633 ដែល​កំពុង​បោះពួយ​បញ្ច្រាសទិស​មក​ពី​លិច​បុក​ពេញទំហឹង​បង្ក​ឲ្យ​រថយន្ត​ទាំង​២ខូចខាត​យ៉ាងដំណំ​ ហើយ​ភាគី​អ្នកបើកបរ​ និង​រួម​ដំណើរ​រថយន្ត​ទី​កូរ​ង​របួសធ្ងន់-​ស្រាល​រដូករណែល​ ចំណែក​អ្នកបើកបរ​រថយន្ត​កាម​រី​គេចខ្លួន​បាត់​ស្រមោល​៕