យប់​​មិញ!​ ម៉ូតូ​ថ្មី​នាំ​ចូល​ពីប្រទេស​ថៃ​៥០​គ្រឿង​តាម​ច្រក​ទ្វារ​ចាំយាម

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​ពី​ខេត្តកោះកុង​ឱ្យ​ដឹង​ថា យប់មិញ​នេះ ​ម៉ោង​ប្រមាណ​ជិត​៧​យប់ មាន​ម៉ូតូ​ទំនើប​ថ្មី​ៗ​ចំនួន​៥០​​គ្រឿង បាន​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ។

មិន​មាន​ព័ត៌មាន​ប្លែក​ណា​ឱ្យ​ដឹង​ក្រៅពី​បានឃើញ​រថយន្ត​ថៃ​ដឹក​ម៉ូតូ​ចូល​មក​ខេត្តកោះកុង ​តាម​ច្រក​ទ្វារ​នេះ​នៅឡើយ​ទេ ព្រោះ​ការ​នាំ​ចូល​បែប​នេះ មន្ត្រី​គយ​មិន​រៀបរាប់​ប្រាប់​អ្នកកាសែត​ទេ ។

ប៉ុន្តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​បាន​ប្រាប់​តិច​ៗ​ថា ការ​នាំ​ចូល​តាំងពី​ដើមឆ្នាំ​រហូត​មក​ដល់​ជិតបំណាក់​ឆ្នាំ​នេះ មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ ​បែប​ផ្តាច់មុខ គឺ​ក្រុមហ៊ុន​ក្លូ​ប​ល មិនដឹង​ថា ថៅកែ​ឈ្មោះ​អ្វី​ឡើយ ។

យ៉ាងណា​ក៏​ដោយ សុំ​កុំឱ្យ​មាន​ម៉ូតូ​គេចពន្ធ​រត់​ប្រសាច​ក្នុង​ប្រទេស ដែល​នាំ​ឱ្យ​កង្វល់​ខ្លាំង​ដល់​សង្គម​ទៅ​គឺ​បាន​ហើយ ... ហេ​! ហេ​!