របៀប​ធ្វើ​ខ​ម្រេច​កង្កែប ​ពង​ក្រួច​

គ្រឿង​ផ្សំ​៖- ពង​ក្រួច ​កង្កែប​ - ប្រេង​ខ្យង ​ម្រេច​ម៉ដ្ឋ​ ជីរ​វ៉ាន់​ស៊ុយ​ ស្ករ​ត្នោត ​ម្សៅ​ស៊ុប ​អំបិល​ និ​ង​ខ្ទឹម​ស​។

របៀប​ធ្វើ​ខ​ម្រេច​កង្កែប ​ពង​ក្រួច​

វិធី​ធ្វើ​៖1- វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ពង​ក្រួច​ទៅ​ស្ងោ​រ​ឲ្យ​ឆ្អិន​រួច​បក​សម្បក​។ 2- កង្កែប​ត្រូវ​ពន្លាត់​ស្បែក​ឲ្យ​ស្អាត​រួ​ច​កាត់​ជា​កង់​ៗ​ទុក​ឲ្យ​ស្រស់​ទឹក​។3- កង្កែប​ត្រូវ​យក​ទៅ​ប្រឡាក់​ជា​មួយ​ស្ករ​ត្នោត​ ខ្ទឹម​ស​ចិញ្ច្រាំ​ម្សៅ​ស៊ុប​ អំបិល​ និង​ម្រេច​មួយ​សន្ទុះ​ឲ្យ​ចូល​ជាតិ​ល្អ។​ 4- ស្ករ​ត្នោត​ត្រូវ​យក​ទៅ​កូរ​ឲ្យ​ឡើង​ជើង​អង្ក្រង​ រួច​សឹម​ចាក់​កង្កែប​ប្រឡាក់​ចូល​រម្ងាស់​មួយ​រំពុះ​ សឹម​ចាក់​ពង​ក្រួច​ចូល​ហើយ​កូ​រ​ឲ្យ​សព្វ​ និង​ទុក​រយៈ​​ពេល​ប្រមាណ ​២០ ​នាទី​។ 5- នៅ​ពេល​ទទួល​ទាន​ ត្រូវ​ដួស​ដាក់​ចាន ​ហើយ​បន្ថែម​ម្រេច ​និង​រោយ​ស្លឹក​ជី​រវ៉ាន់​ស៊ុយ​នោះ​ជា​ការ​ស្រេច​៕ 

អត្ថបទ៖ ដេវីដ