សហគ្រាស ផលិតឱសថប៉េ ប៉េ អឹម ប្រារព្ធខួប៥៦ឆ្នាំ

ភ្នំពេញ ៖ សហគ្រាសផលិត ឱសថប៉េ ប៉េ អឹម ដែលជាសហគ្រាស ផលិតឱសថដ៏ល្បីល្បាញ មួយនៅ កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រារព្ធខួបគម្រប់ខួប៥៦ឆ្នាំ នៃការបង្កើតឱសថ គីណាល់។

លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយក សហគ្រាសផលិតឱសថ ប៉េប៉េអឹម បានថ្លែងនៅក្នុង ពិធីអបអរសាទរ ខួប៥៦ឆ្នាំនៃការផលិតឱសថគីណាល់ និងការប្រគល់រង្វាន់ គីណាល់ដល់និស្សិត ដែលទទួលជ័យលាភីខាង សរសេរអត្ថបទស្រាវជ្រាវបានល្អ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ថា “ខ្ញុំធ្វើការ សង្កត់ធ្ងន់ទៅលើគំនិតច្នៃប្រឌិតថ្មីៗ (Innovation) ដើម្បីការអភិវឌ្ឍវិស័យឱសថ វិស័យសុខាភិបាល និងការអភិវឌ្ឍន៍គ្រប់ផ្នែកសម្រាប់កម្ពុជានៅពេលអនាគត។ ឱសថគីណាល់គឺជានិមិត្តរូប នៃគំនិតច្នៃ ប្រឌិតដែលបានព្យាបាលការឈឺចាប់ និងសង្គ្រោះជីវិតមនុស្សជាច្រើន លាននាក់នៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជាង២០ទៀត នៅក្នុងពិភពលោក”៕

សហគ្រាស ផលិតឱសថប៉េ ប៉េ អឹម ប្រារព្ធខួប៥៦ឆ្នាំ

សហគ្រាស ផលិតឱសថប៉េ ប៉េ អឹម ប្រារព្ធខួប៥៦ឆ្នាំ

សហគ្រាស ផលិតឱសថប៉េ ប៉េ អឹម ប្រារព្ធខួប៥៦ឆ្នាំ