កម្ពុជា មានមេដាយ សំរិទ្ធ២គ្រឿង ក្នុងដៃនៃការប្រកួតកីឡា ប៉េតង់ជើងឯក អាស៊ីលើកទី១៩

ភ្នំពេញ ៖ ព្រឹតិ្តការណ៍ នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើង ឯកអាស៊ីលើកទី ១៩ គិតមកត្រឹម ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នេះ នៅទីលានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងពហុកីឡ ដ្ឋានជាតិ ក្នុងវិញ្ញាសាវាយយកពិន្ទុ បានឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

តាមសម្តីអនុប្រធានគណៈកម្មការរៀបចំការប្រកួត លោក ហ៊ុន សាមុត បានរាយការណ៍ថា សម្រាប់ វិញ្ញាសាវាយយកពិន្ ទុផ្នែកបុរសចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖កីឡាករថៃ ប៉ះជាមួយកីឡាករ សិង្ហបូរី និងកីឡាករកម្ពុជា ប៉ះកីឡាករកម្ពុជា ហើយការប្រកួតនេះអ្នកចាញ់ទទួលបានមេដាយសំរិទ្ធទាំង២នាក់ រីឯអ្នកឈ្នះវិញ ត្រូវប្រកួតដណ្តើមយកមេដាយមាស និងមេដាយប្រាក់។

ចំពោះវិញ្ញាសាវាយយកពិន្ទុផ្នែកនារីចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ កីឡាការិនីកម្ពុជា (កែ ឡេង) ម្ចាស់មេដាយមាស ពិភពលោក ប៉ះកីឡាការិនីវៀតណាម និងកីឡាការិនីថៃ ប៉ះកីឡាការិនីឡាវ ចំណែក វិញ្ញាសាវាយយកពិន្ទុ ផ្នែកយុវជនចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ កីឡាករថៃ ប៉ះកីឡារចិនតៃប៉ិក រីឯកីឡាករកម្ពុជាប៉ះកីឡាករកម្ពុជា៕