អគ្គិភ័យឆាបឆេះ ផ្ទះល្វែងនៅឬស្សីកែវ បានរលត់ ក្រោយអាជ្ញាធរ ប្រើប្រាស់ រថយន្តពន្លត់ ចំនួន៥គ្រឿង

ភ្នំពេញ៖អគ្គិភ័យដែលឆាបឆេះផ្ទះល្វែងប្រជាពលរដ្ឋនៅជិតវត្តទួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅម៉ោងប្រមាណ៩៖២០នាទី បានរលត់វិញហើយ ក្រោយពីក្រុមអាជ្ញាធរ និងក្រុមពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍ប្រើប្រាស់រយៈពេលប្រមាណ៣០នាទី នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានឲ្យដឹងថា អគ្គិភ័យបានរលត់ហើយនៅម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៥ នេះ ដោយក្នុងនោះកម្លាំង បានប្រើប្រាស់រថយន្តពន្លត់ ចំនួន៧គ្រឿងទៅជួយអន្តរាគមន៍។

លោក ព្រហ្ម យ៉ត បានបញ្ជាក់ទៀតថា ក្រុមពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពេល៣០នាទី រួមជាមួយអាជ្ញាធរក្នុងការបាញ់ពន្លត់ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់អស់ចំនួន៥គ្រឿង ទើបអាចពន្លត់បាន។

យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះ នៅឡើយទេ ហើយទំហំនៃការខូចខាតនោះក៏មិនទាន់ដឹងច្បាស់ផងដែរ៕